ខេត្តព្រះសីហនុ ៖ អតីតពលករ និងជាអ្នកចម្រៀង លោក ឡេង ណាវ៉ាត្រា ដែលបានវិវឌ្ឍន៍ខ្លួជាអ្នកជំនួញជោគជ័យលើវិស័យដីធ្លី បានបង្កើតឲ្យមានការចាប់អារម្មណ៍ខ្លាំងនឹងជំនួញមួយនេះជាថ្មីក្រោយលោកបានប្រកាសគម្រោងវិនិយោគផ្នែកអចលនទ្រព្យលើទឹកដីនៃខេត្តព្រះសីហនុ។ ថ្មីៗនេះលោកបានប្រកាសអំពីក្តីស្រមៃចង់បានផ្ទះលំហែកាយដ៏ស្រស់ស្អាតនៅខេត្តមាត់សមុទ្របែបវីឡាទោលដែលមានតម្លៃត្រឹមតែ១៩,៩៩៩ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះនឹងផុសចេញជារូបរាងឆាប់ៗនេះ។
មានអតិថិជនមួយចំនួនមិនជឿថាលើទឹកដីខេត្តព្រះសីហនុដែលជាខេត្តមួយល្បីកំពុងតែមានជនជាតិចិនសម្រុកមករកស៊ីជាច្រើនម៉ឺននាក់ធ្វើឲ្យទីផ្សារដីនៅខេត្តនោះហក់ឡើងយ៉ាងគំហុកមានផ្ទះវីឡាទោលលក់ក្នុងតម្លៃទាបបែបនេះឡើយ។អតិថិជនខ្លះបានលើកឡើងថាវីឡាទោលក្នុងតម្លៃខាងលើធ្វើមិនអាចទៅរួចឡើយព្រោះគ្រប់គ្នាបានដឹងថានៅខេត្តខាងលើតម្លៃដីថ្លៃនិងតម្លៃការសាងសង់ក៏ថ្លៃដូចគ្នា។វីឡាទោលក្នុងក្ដីស្រមៃដែលមនុស្សស្ទើរគ្រប់គ្នាប្រាថ្នាចង់បាននោះគឺស្ថិតនៅខេត្តព្រះសីហនុដែលហ៊ុមព័ទ្ធទៅដោយភ្នំនិងសមុទ្រនិងទេសភាពស្រស់ស្អាតប្រកបដោយផាសុខភាពជាពិសេសគឺជាខេត្តដែលពោរពេញដោយសក្តានុពលខ្ពស់នៃការឡើងថ្លៃសំណង់អគារតម្លៃដីនិងអចលទ្រព្យគ្រប់ប្រភេទ។
យោងតាមផេកហ្វ៊េកប៊ុកផ្លូវការរបស់ឧកញ៉ាល្បីឈ្មោះមួយរូបនិងជាអតីតពលករធ្វើការនៅប្រទេសកូរ៉េគឺលោកឡេងណាវ៉ាត្រាបានឲ្យដឹងមានគម្រោងជាច្រើនរបស់បុរីឡេងណាវ៉ាត្រាសាខាខេត្តព្រះសីហនុកំពុងតែវិនិយោគយ៉ាងខ្លាំងនៅខេត្តព្រះសីហនុក្នុងនោះគឺក្រុមហ៊ុនមានគម្រោងសាងសង់វីឡាទោលជាច្រើនខ្នងដាក់លក់ជូនអតិថិជនដែលមានតម្លៃទាបមិនគួរឲ្យជឿពោលគឺត្រឹមតែ១៩,៩៩៩ដុល្លារដោយតម្លៃនេះគឺក្រោយពីក្រុមហ៊ុនបានបញ្ចុះយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់២ម៉ឺនដុល្លារខណៈតម្លៃពេញសម្រាប់ប្រភេទវីឡាទោលក្នុងក្តីស្រមៃរបស់លោកអ្នកគឺមានតម្លៃដល់ទៅ៣៩,៩៩៩ដុល្លារសហរដ្ឋអាមេរិកឯណោះ។
ប្រភពបញ្ជាក់ថាគម្រោងរបស់បុរីឡេងណាវ៉ាត្រាសាខាខេត្តព្រះសីហនុសម្រាប់វីឡាទោលក្នុងក្តីស្រមៃនោះគឺមានទំហំផ្ទះ6.8m×9m និងទំហំដី8.4mx14m ។ជាពិសេសទីតាំងគម្រោងទៀតសោតគឺចេញពីព្រលានយន្តហោះត្រឹមតែ18គីឡូម៉ែត្រជិះតាមផ្លូវជាតិលេខ៤ដល់បង្គោលគីឡូម៉ែត្រលេខ១៨៩ឆ្វេងដៃជាប់ផ្សារព្រៃនប់ក្រុងព្រះសីហនុដែលពិតជាតំបន់មនុស្សរស់នៅអ៊ូអរបំផុត។លក្ខណៈពិសេសរបស់វីឡាទោលខាងលើមានសួនច្បារខាងមុខវីឡាងាយស្រួលក្នុងការធ្វើកម្មវិធីផ្សេងៗដូចជាជប់លៀងជាដើម។
ចំណែកក្នុងផ្ទះវីឡាទោលដែលមានតម្លៃធូរថ្លៃនេះទៀតសោតគឺមានបន្ទប់គេងចំនួន2កន្លែងទទួលភ្ញៀវបូករួមជាមួយផ្ទះបាយដែលមានការរចនាដ៏ល្អប្រណីតនិងបរិក្ខារទំនើបៗ។ការប្រកាសលក់គម្រោងខាងលើមានបង្ហាញនូវរូបម៉ូដវីឡាជាច្រើនប្លង់ផងនោះបានធ្វើឲ្យអតិថិជនគាំទ្រជាខ្លាំងដោយពួកគេរំពឹងថាតម្លៃនេះម្នាក់ៗអាចមានលទ្ធភាពទិញរស់នៅបានគ្រប់គ្នាត្បិតអីវាមានតម្លៃទាបសូម្បីតែយកប្រាក់ដែលទិញនេះមកសាងសង់ដោយខ្លួនឯងក៏សង់មិនបានហើយប្រសិនបើទិញទុកលក់វិញទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លី។
កាលទៅមើលគម្រោងទី១របស់បុរីឡេងណាវ៉ាត្រានៅផ្លូវវ៉េងស្រេងដែលជាទីប្រជុំជនកណ្ដាលក្រុងនោះដំបូងឡើយអតិថិជនមានការរារែកទិញដូចគ្នាដែលកាលណោះទំហំផ្ទះ៤.២m×១២m កម្ពស់២ជាន់តម្លៃត្រឹមតែ២៩,៨០០ដុល្លារប៉ុណ្ណោះ។កាលណោះអតិថិជនចំនួនធំឆ្ងល់ថាហេតុអ្វីបានលក់តម្លៃទាបម្ល៉េះអ្នកខ្លះអត់ហ៊ានទិញអ្នកខ្លះហ៊ានទិញ។
គ្រាន់តែក្រុមហ៊ុនបើកលក់មិនបានប៉ុន្មានផងលក់ដាច់អស់គ្មានសល់ហើយអ្នកដែលទិញនោះចង់លក់វិញបានចំណេញ១ល្វែងៗជាច្រើនម៉ឺនដុល្លារ។ក្រៅពីប្រកាសសាងសង់វីឡាទោលបុរីឡេងណាវ៉ាត្រាមានគម្រោងជាច្រើនទៀតលើផ្ទៃដី១៥០ហិតាដែលមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុងភូមិទូលទទឹង២ឃុំទូលទទឹងស្រុកព្រៃនប់ខេត្តព្រះសីហនុ។ថ្មីៗនេះឧកញ៉ាដែលមានប្រវត្តិអតីតពលករធ្វើការនៅប្រទេសកូរ៉េរូបនេះក៏បានប្រកាសនិងសាងសង់ផ្ទះសំណាក់ដែលមានតម្លៃ១០ទៅ២៥ដុល្លារក្នុង១យប់លើទីតាំងអភិវឌ្ឍន៍ខាងលើផងដែរ៕ ដោយ វឌ្ឍនា