នគរបាល​ខេត្តកំពង់ឆ្នាំងឆ្មក់តាមចាប់មេខ្លោងចែកចាយ និងជួញដូរគ្រឿងញៀនចំនួន២នាក់នៅស្រុកបរិបូរណ៍

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់ដែលជាមេក្លោងចែកចាយ និង ជួញដូរគ្រឿងញៀន ត្រូវាបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយនគរបាលស្រុកបរិបូរណ៍ ធ្វើការឃាត់ខ្លួន បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាពយកមកចែកចាយនិងជួញដូរគ្រឿងញៀន ។ ប្រតិបត្តិការនេះគឺធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិព្រៃតាមូង ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលសមត្ថិច្ចធ្វើការឃាត់ខ្លួនេះ ម្នាក់ឈ្មោះខៀវ សុវី ភេទប្រុស អាយុ២២ឆ្នាំ និង ម្នាក់ទៀត ឈ្មោះ ម៉ប់ អាយុ ២៨ឆ្នាំ រស់នៅចំណុចភូមិព្រៃតាមូង ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងទៀតថា នៅវេលាកើតហេតុជនក្រុមជនសង្ស័យបានណាត់ជួបគ្នាដើម្បីធ្វើសកម្មភាព ចែកចាយ និង ជួញដូរគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ ក្រោយពីទទួលបាននូវព័តមានសំងាត់ បសមត្ថកិច្ចនគរបាលស្រុក និង ខេត្តបានសហការគ្នាព័ទ្ធចាប់បានតែម្តង ។

ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតបាននូវវត្ថុតាងមួយចំនួន ដូចជា ទូរស័ព្ទដៃចំនួន១០គ្រឿង រថយន្តហាយឡេនឌ័រ១គ្រឿង ម៉ូតូធំ១គ្រឿង ថ្នាំប្រភេទACE ចំនួន៣កញ្ចប់មិនទាន់ដឹងប៉ុន្មានគីឡូក្រាម និងថ្នាំកេតតាមីន ទឹក ៥០ប្រអប់ ដោយមួយប្រអប់ស្មើនឹង២៥ដបនិង ប្រាក់រៀលនិងប្រាក់ដុល្លា មួយចំនួនផងដែរ ។

ក្រុមជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកមកធ្វើការសាកសួរបន្តនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីស្រាវជ្រាវរកមុខសញ្ញាបន្តទៀត ៕ ចន្ថា


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print