ខេរៈ សិរីមន្ត បង្ហាញភាពផ្អែមល្ហែមកាន់តែខ្លាំងក្រោយពេលចំណងស្នេហ៍បើកចំហរ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយប្រកាសស្នេហ៍ដោយបើកចំហរជិតពេញមួយឆ្នាំមក តារាចម្រៀងលំដាប់ជួរមុខ លោក ខេមរៈ សិរីមន្ត បានបង្ហាញភាពល្អូកល្អឺនខ្លាំង ដោយមិនបារម្ភ និងប៉ះពាល់ប្រជាប្រិយភាពដូចមុន ។ សម្តីផ្អែមល្ហែមជាច្រើនទៅកាន់ភរិយាដែលលោកបានបង្ហោះជាសាធារណៈបានធ្វើឲ្យនារីជាច្រើនច្រែននឹងក្តីសុខរបស់ភរិយា លោកខេមរៈសិរីមន្ត។

ក្រៅពីការលែងលាក់បាំងរឿងប្រពន្ធកូន តារាចម្រៀងខេមរៈ សិរីមន្ត ថែមទាំងបង្ហាញការស្រលាញ់ប្រពន្ធកូនខ្លាំងណាស់ ដូចជាមុនពេលដែលចេញទៅច្រៀងសម្ដែងនោះ តារាចម្រៀងផលិតហង្សមាសរូបនេះ បានឱបថើបកូនៗជាមុន ហើយភរិយារបស់លោកគឺមិនឱ្យធ្វើការអីទេ ពោលត្រឹមតែនៅផ្ទះមើលថែកូនប៉ុណ្ណោះ។ថ្មីៗនេះទៀត លោកក៏បានបង្ហោះនូវរូបភាពផ្អែមល្ហែម និងព្រមទាំងបានសរសេររៀបរាប់ថា «ម្សិលមិញរវល់ពេញមួយថ្ងៃមិនបាននៅក្បែរអូន ថ្ងៃនេះបងសងអូនវិញគឺកំដរអូនដើរលេងពេញមួយថ្ងៃវិញម្តង»។ គ្រាន់តែឃើញបែបនេះភ្លាម អ្នកគាំទ្រមានការច្រណែននឹងលោកខ្លាំងណាស់ ដោយសារតែសម្ដីផ្អែមល្ហែមរបស់លោកចំពោះភរិយា ដែលគេចំអន់ថាអាចនិងធ្វើឱ្យអ្នកគាំទ្រលើសជាតិស្ករជាខ្លាំងជំនួសភរិយាលោក។ ក្រៅពីលាតត្រដាងរឿងស្នេហា តារារូបនេះក៏បានចេញមុខបង្កើតមុខជំនួញថ្មីៗមួយចំនួនទាំងជំនួញដីធ្លីរួមជាមួយលោក ឡេង ណាវ៉ាត្រា និងលោកព្រាប សុវត្តិ និងជំនួញផ្នែកនាំផលិតផលទឹកអប់ម៉ាកល្បីចែកចាយនៅកម្ពុជាផងដែរ។

ជាអ្វីដែលសិល្បករជាច្រើនចង់បានគឺការងារសិល្បៈជោគជ័យទទួលបានការគាំទ្រច្រើនពីទស្សនិកជន គ្រួសារមានសុភមង្គល និងជំនួញកាន់ក្នុងដៃមានការរីកចម្រើន៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print