ប្រធានាធិបតីចិន ទទួលការអញ្ជើញទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង

ចែករំលែក៖

ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានទទួលនូវការអញ្ជើញរបស់មេដឹកនាំ កូរ៉េខាងជើង ទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង នាពេលដ៏ខ្លីខាងមុខនេះ ។ ការអញ្ជើញនោះធ្វើឡើងនៅក្នុងពេល ដែលមេដឹកនាំគីម ជុងអ៊ុន បំពេញទស្សន កិច្ចនៅទីក្រុងប៉េកាំង ។

សារព័ត៌មាន KCNA របស់កូរ៉េខាងជើង បានផ្សាយថា នៅពេលនេះប្រធានាធិប តីចិន បានយល់ព្រមបំពេញទស្សនកិច្ច នៅកូរ៉េខាងជើងហើយ ។ កាលពីខែ កញ្ញាឆ្នាំ ២០១៨ មេដឹកនាំកូរ៉េខាងជើងក៏បានអញ្ជើញប្រធានាធិបតី ស៊ី ជីនពីងមក ចូលរួមបុណ្យឯករាជ្យជាតិ ក្នុងពេលដែលទំនាក់ទំនងប្រទេសទាំងពីរល្អប្រសើរនិងគ្នា ។ ប៉ុន្តែ លោកប្រធានាធិបតីមិនអាចទៅបានដោយបញ្ជូនតំណាងទៅកាន់កូរ៉េខាងជើង ។

ចិនបានគាំទ្រដល់កូរ៉េខាងជើង និង អាមេរិក ជួបពិភាក្សាគ្នា ដោយសង្ឃឹមថា នឹងទទួលបានលទ្ធផលល្អ ។ ចិនបានគាំទ្រដល់ដំណោះស្រាយដោយសន្តិវិធីតាម រយៈកិច្ចពិភាក្សា ។

មេដឹកនាំកូរ៉េខាងជើង លោកគីម ជុង អ៊ុន បានទទួលស្គាល់ពីតួនាទីរបស់ចិន មាន សារៈសំខាន់យ៉ាងខ្លាំង នៅឧបទ្វីបកូរ៉េ ។

លោកគីម ជុងអ៊ុន បានបញ្ជាក់ថា «ស្ថានភាពនៅឧបទ្វីបកូរ៉េ បានបញ្ចប់ភាព តានតឹងតាំងពីឆ្នាំ ២០១៨ ហើយតួនាទី របស់ចិន មានសារៈសំខាន់យ៉ាងខ្លាំង ។ ភាគីកូរ៉េខាងជើង បានវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់ចិន »។

ជាមួយគ្នានេះដែរ មេដឹកនាំកូរ៉េខាង ត្បូង លោក មូន ជេអុីន ក៏បានបង្ហាញ ពីក្តីសង្ឃឹមថា មេដឹកនាំកូរ៉េខាងជើង នឹងមកបំពេញទស្សនកិច្ច នៅកូរ៉េខាង ត្បូងក្នុងពេលឆាប់ៗ នេះ ។ប្រធានាធិបតី កូរ៉េខាងត្បូង លោក Moon Jae-in កាល ពីថ្ងៃទី១០ខែមករាបានប្រកាសថា ជំនួប រវាង មេដឹកនាំកូរ៉េខាងជើង ជាមួយប្រធា នាធិបតីអាមេរិកដូណាល់ ត្រាំ នឹងត្រូវធ្វើ ឡើងក្នុងពេលឆាប់នេះ។ ជាមួយគ្នានោះ ដំណើរទស្សនកិច្ចមកកាន់ទីក្រុងសេអ៊ូល របស់លោក គីម ជុងអ៊ុន ក៏នឹងត្រូវធ្វើឡើង ក្នុងពេលដ៏ខ្លីខាងមុខផងដែរ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចទៅកាន់ប្រទេសចិន ។

នៅក្នុងសន្និសីទកាសែត នាទីក្រុង សេអ៊ូលប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន បានបញ្ជាក់ថា ទាំងនោះគឺជា ជំហានឆ្ពោះទៅកាន់សន្តិភាពពេញលេញនៅឧប្បទ្វីបកូរ៉េ ។ រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងសហការជាមួយអាមេរិក៏ដូចជា សហ គមន៍អន្តរជាតិ ដើម្បី ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្ម កូរ៉េខាងជើង ហើយទីតាំងឧស្សាហកម្មកេស៊ុង នឹងត្រូវបើកទ្វារដំណើរការឡើងវិញក្នុងពេល ឆាប់ៗ។ក្រៅពីនេះនឹងមានដំណើរទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េខាជើង ពីក្រុម អ្នកទេសចរកូរ៉េខាងត្បូង ។

ការប្រកាសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង កើតឡើង ក្រោយពេលមេដឹកនាំកូរ៉េ ខាងជើង បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ។ ប្រព័ន្ធផ្សព្វផ្សាយ ចិនបានផ្សាយថាដំណើរទស្សនកិច្ចរបស់ លោក គីម ជុងអ៊ុន បានបញ្ជាក់ពីការសន្យារំសាយអាវុធបរមាណូ និងជំរុញឲ្យមានកិច្ចព្រម ព្រៀង ជាផ្លែផ្កាសម្រាប់កិច្ចប្រជុំលើកទីពីរ រវាងលោកគីម ជុងអ៊ុន នឹង លោកដូណាល់ ត្រាំ ក្នុងពេលឆាប់ៗខាងមុខ ។

លោកត្រាំ និងលោកគីម បានជួបគ្នាលើកដំបូងកាលពីខែមិថុនាកន្លងទៅ ប៉ុន្តែដំណើរវិវត្តន៍ពាក់ព័ន្ធនឹងការរំសាយអាវុធនុយក្លេអ៊ែរ បានជាប់គាំងចាប់តាំងពីពេល នោះមក។

ប្រធានាធិបតីចិន លោកសុី ជីនពីង បាននិយាយថា លោកសង្ឃឹមជឿជាក់ថា មេដឹកនាំទាំង២ នឹង “ជួបគ្នានៅពាក់ កណ្តាលផ្លូវ”។ នេះបើយោងតាមការចុះ ផ្សាយរបស់ទីភ្នាក់ងារព័ត៌មានស៊ីនហួ។

លោកសុី បាននិយាយថា ចិនគាំទ្រ កូរ៉េខាងជើង និងសហរដ្ឋអាមេរិក ឲ្យ ចូលរួមកិច្ចប្រជុំកំពូល ហើយនិងសម្រេច បានលទ្ធផល និងគាំទ្រភាគីពាក់ព័ន្ធទាំង អស់ ចូលរួមដោះស្រាយក្តីកង្វល់ស្រប ច្បាប់រៀងៗខ្លួៗរបស់ពួកគេ តាមរយៈការ ជជែកពិភាក្សាគ្នា។

សូមបញ្ជាក់ថា ចិនគឺជាប្រទេសសម្ពន្ធមិត្តដ៏សំខាន់តែមួយគត់របស់កូរ៉េខាងជើង និងជាប្រទេសដៃគូពាណិជ្ជកម្មយ៉ាងសំខាន់មួយផងដែរ របស់កូរ៉េខាងជើង។

ពាក់ព័ន្ធនឹងគម្រោងជំនួបជាមួយប្រធានាធិបតីដូណាល់ ត្រាំនាពេលខាងមុខ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន សន្យាថា នឹងធ្វើឱ្យសហគមន៍អន្តរជាតិ ទទួលស្គាល់លទ្ធផល នៃជំនួបជាលើកទី២ ជាមួយលោក ត្រាំ។

សារព័ត៌មានស៊ីនហួបានផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយនៅអំឡុងពេលបំពេញដំណើរទស្សនកិច្ច ក្នុងប្រទេសចិនថា ទីក្រុងព្យុង យ៉ាងនឹង ព្យាយាមប្រឹងប្រែងធ្វើឱ្យកិច្ចប្រជុំកំពូលជាលើកទី២ ជាមួយប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ លេចចេញ ជាលទ្ធផលផ្លែផ្កា ដែលសហគមន៍អន្តរជាតិទាំងមូលទទួលស្គាល់។

យោងតាមស៊ីនហួ លោក គីម ក៏បាន ប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដោយសង្ឃឹមយ៉ាងមុតមាំថា ភាគីពាក់ព័ន្ធ ទាំងអស់អាចនឹង យល់ពីក្ដីព្រួយបារម្ភប្រកបដោយហេតុផល របស់កូរ៉េខាងជើង ហើយ ផ្ដល់ចម្លើយតបមកវិញ ដូចដែលទីក្រុង ព្យុងយ៉ាងបាន និងកំពុងធ្វើនាពេល បច្ចុប្បន្ន ដើម្បីលើកកម្ពស់ក៏ដូចជា ស្វែង រកដំណោះស្រាយសម្រាប់តំបន់ឧបទ្វីប កូរ៉េ។

គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន បាន បញ្ចប់ដំណើរទស្សនកិច្ចជាលើកទី៤ របស់លោកក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃពុធ ហើយដំណើរទស្សនកិច្ចនេះទៀតសោត កើតមានឡើងបន្ទាប់ពីមានសេចក្ដីរាយ ការណ៍ថា លោកនឹងត្រូវជួបជាមួយលោក ដូណាល់ ត្រាំ ក្នុងកិច្ចប្រជុំកំពូលជាលើកទី២នាពេលឆាប់ៗនេះ សំដៅដោះស្រាយភាពជាប់គាំងជុំវិញការលុបបំបាត់ អាវុធ នុយក្លេអ៊ែរកូរ៉េខាងជើង ដែលមេដឹកនាំ ទាំងពីរធ្លាប់បានសន្យានៅឯកិច្ចប្រជុំ ក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនា ឆ្នាំ ២០១៨កន្លងទៅ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print