អត់ទាន់ចប់ទេ «សង្គ្រាមជញ្ជាំងព្រំដែន» ​អាមេរិក-ម៉ិចស៊ីកូ 

ចែករំលែក៖

ប្រធានាធិបតីអាមេរិក​ដូណាលត្រាំ ក្រោយពេល មានវិវាទយ៉ាងខ្លាំង​ជាមួយ ប្រធានរដ្ឋសភា លោកស្រី​ Nancy Pelosi ដែលបានប្រកាស មិនចំណាយប្រាក់​សម្រាប់ ជញ្ជាំងព្រំដែននោះ ពេលនេះ លោកត្រាំ​បានប្រើប្រាស់មធ្យោបាយផ្សេងដើម្បីសម្រេចនៅគោនយោបាយរបស់ខ្លួន​។ចំណុចទាំងនោះហើយ និងធ្វើឲ្យស្ថានភាពនៅក្នុងតំបន់កាន់តែតានតឹងថែមទៀត ។

ប្រធានាធិបតីអាមេរិក ដូណាលត្រាំ បាន​ធ្វើដំណើរទៅកាន់ព្រំដែន ក្រោយពេល ដែលលោកទះតុ ហើយដើរចេញពីកិច្ចប្រជុំជាមួយប្រធានរដ្ឋសភា និងព្រឹទ្ធសភា ស្វែងរកការគាំទ្រ សាងសង់ជញ្ជាំងព្រំដែនមិនបានសម្រេច ។

នៅព្រំដែនជាប់ម៉ិចស៊ីកូ លោកត្រាំប្រមានថា លោកនឹងប្រើប្រាស់ ច្បាប់ ប្រកាសអាសន្ន នៅព្រំដែន និងប្រើប្រាស់សិទ្ធប្រធានាធិបតី ក្នុងការសាងសង់ជញ្ជាំង ព្រំដែន ដោយមិនចាំបាច់ឆ្លងកាត់ការបោះឆ្នោតឯកភាព ពីរដ្ឋសភានោះឡើយ ។ ការទៅកាន់ព្រំដែនរបស់លោក គឺដើម្បីមើលឃើញនៅទិដ្ឋភាពជាក់ស្តែង ថា​សន្តិសុខ​ប្រទេសជាតិ កំពុងតែរងការគំរាមកំហែង ដោយក្រុមភេរវកម្ម  បន្លំខ្លួនជាមួយជនភៀសខ្លួននៅព្រំដែន ។ ពេលនោះលោកត្រាំអាចប្រកាសអាសន្ន(ច្បាប់អាជ្ញាសឹក)នៅព្រំដែន ហើយលោកត្រាំអនុវត្តវិធីសាស្ត្រចាំងបាច់ ក្នុងនោះមានការសាងសង់ជញ្ជាំងជាដើម​ ដើម្បីការពារសន្តិសុខជាតិ​ ។

សម្ពាធកាន់តែកើនឡើងខ្លាំងដើម្បីស្វែងរកច្រកចេញមួយពីការជាប់គាំងរយៈពេលបីសប្តាហ៍ដែលនាំឱ្យបិទផ្នែកខ្លះនៃរដ្ឋាភិបាល ដោយកាត់ផ្តាច់សេវាកម្មជាច្រើន និងធ្វើឱ្យបុគ្គលិករដ្ឋជាង៨សែននាក់គ្មានប្រាក់ខែ។

ការធ្វើដំណើររបស់លោកត្រាំ ដែលធ្វើទស្សនកិច្ចទៅកាន់តំបន់ម៉ាកអាល់ឡិន (McAllen) រដ្ឋតិចសាស និងតំបន់រីយ៉ូហ្គ្រេន (Rio Grande) ដើម្បីគូសបញ្ជាក់ពីអ្វីដែលគាត់និយាយថាជាវិបត្តិគ្រឿងញៀននិងឧក្រិដ្ឋកម្ម បាននិយាយថា “ប្រសិនបើមានហេតុផលណាមួយដែលយើងមិនឱ្យវាដំណើរការបាននោះ ខ្ញុំនឹងប្រកាសគ្រាអាសន្នថ្នាក់ជាតិ”។

លោកនិយាយនេះគឺចង់សំដៅលើការព្រមព្រៀងជាមួយសភាបក្សប្រជាធិបតេយ្យ ដែលបដិសេធមិនយល់ព្រមផ្តល់មូលនិធិ ៥,៧ ពាន់លានដុល្លារដែលគាត់ទាមទារសម្រាប់សង់ជញ្ជាំងព្រំដែន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print