ស្លាប់មនុស្សម្នាក់ក្នុងករណីឆ្លងចរន្តអគ្គសនីឆេះម៉ាស៊ីនត្រជាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតខណៈកំពង់លង់លក់ក្នុងដំនេកមិនដឹងខ្លួនឈ្លក់ផ្សែងភ្លើងនៅក្នុងផ្ទះបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងសមត្ថកិច្ច។ហេតុការនេះបានកើឡើងកាលពីវេលាម៉ោង១និង ០៥នាទីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខគ្មានលេខ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះដែលស្លាប់ក្នុងហេតុការនោះមានឈ្មោះ តាំង លាងអ៊ី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរលក់ដូរនៅផ្សារឈូកមាស ជនជាតិខ្មែរ ស្នា្កក់នៅចំណុចកើតហេតុខាងលើ (ស្លាប់ដោយការឈ្លក់ផ្សែង) ។ ផ្ទះកើតហេតុមានទំហំ៤m x ១២m សង់ពីថ្ម   ។

លោក ម៉ក់ មី នាយនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់បានអោយដឹងថា មូលហេតុដែលដែលនាំអោយមានអគ្គីភ័យកើតឡើងនិងបណ្តោលអោយមានមនុស្សស្លាប់ខាងលើនេះគឺដោយសារឆ្លងចរន្តអគ្គសនីឆេះម៉ាស៊ីនត្រជាក់ ហើយជនរងគ្រោះដេកលក់ដូច្នេះហើយនៅពេលឆាបឆេះមានអណ្តាលភ្លើងនិងផ្សែងខ្មួលខ្មាញ់ក្នុងបន្ទប់ដេកខ្លាំទើបធ្វើអោយជនរងគ្រោះឈ្លក់ផ្សែងស្លាប់តែម្តង។

ប្រភពបន្តថាសម្ភារៈខូចខាត ៖ ម៉ាកស៊ីនត្រជាក់០១គ្រឿង ត្រូវភ្លើងឆេះ និងខូចខាត់សមភារៈមួយចំនួនតូច ។
ក្នុងនោះមិនបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យទេ ដោយសារប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុជួយពន្លត់ប៉ុន្តែគួសោកស្តាយមិនអាចជួយសង្គ្រោះជនងរងគ្រោះបានទាន់ពេល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើេតហេតុនិងធ្វើការត្រួតពិនិត្យឃើញថាសពពិតជាស្លាប់ដោយសារឈ្លក់ផ្សែងភ្លើងពិតប្រាកដមែន ហើយក៍ប្រគល់សពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print