ភ្នំពេញ៖ បើតាមសេចក្ដីសម្រេច ដែលអង្គភាព «នគរដ្រេហ្គន» ទទួលបាននៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ គឺនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្ដីសម្រេចដកស័ក្ដិមន្ដ្រីនគរបាល ចំនួន០២នាក់ ដែលល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។
នាយឧត្តមសេនីយ៍ នេត សាវឿន មន្ដ្រីនគរបាលដែលត្រូវដាក់ពិន័យទាំង២នាក់នោះ ទី១៖អនុសេនីយ៍ឯក ពិន សុភ័ក្រ្ក មន្ដ្រីនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ឲ្យមកនៅត្រឹមថ្នាក់អនុសេនីយ៍ទោ និងទី២៖អនុសេនីយ៍ឯក ស្រី វាសនា មន្ដ្រីនៃមន្ទីរប្រឆាំងគ្រឿងញៀន ឲ្យមកនៅត្រឹមថ្នាក់អនុសេនីយ៍ទោ៕ ដោយ៖ សុខ ខេមរា
...