ក្រុម​ចោរប្លន់​៣​នាក់​ប្រដាប់​ដោយ​កាំភ្លើង​វែង​ខ្លី​២​ដើម​ចូល​ប្លន់​ចាប់ចង​ និង​ភ្ជង់​ម្ចាស់ផ្ទះ​វេរ​ប្រាក់​វី​ង​បាន​សម្រេច​នៅ​ស្រុក​មោង​ប្ញ​ស្សី​

ចែករំលែក៖

​ខេត្តបាត់ដំបង​៖​ ផ្ទះ​វេរ​ប្រាក់​វី​ង​មួយ​កន្លែង​នៅ​តំបន់​ដាច់​ស្រ​យ៉ា​ល​ពី​ទីប្រជុំជន​ ស្ថិត​ ក្នុង​នៅ​ក្នុងភូមិ​ចាមរ​អាម​ ឃុំ​ព្រៃ​ស្វាយ​ ស្រុក​មោង​ប្ញ​ស្សី​ ខេត្តបាត់ដំបង​ ត្រូវ​បាន​ក្រុម​ចោរប្លន់​មាន​គ្នា​៣​នាក់​កាំភ្លើង​វែង​ខ្លី​២​ដើម​ គាស់​ចំរឹង​ប​ង្រួ​ច​ផ្ទះ​ ចូល​ទៅ​ភ្ជង់​និង​ចាប់​ម្ចាស់ផ្ទះ​ចង​ប្លន់​យក​ទ្រព្យសម្បត្តិ​បាន​សម្រេច​ហើយ​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​។​ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​០៥​នាទី​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០១៥ ​។​

IMG_0379

​ជុំវិញ​នៃ​ហេតុការណ៍​អំពើ​ប្លន់​ប្រដាប់​អាវុធ​បើ​តាម​ការ​រៀបរាប់​ពី​ម្ចាស់ផ្ទះ​ដែល​ជា​ជន​រង​គ្រោះ​ ឈ្មោះ​ ទូច​ ងឿ​ន​ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​ គាត់​ និង​ប្រពន្ធ​កូន​នាំ​គ្នា​ដេក​លង់លក់​យ៉ាង​ស្កប់ស្កល់​នៅ​បន្ទប់​ខាងលើ​ផ្ទះ​ បន្ទាប់​មក​ស្រាប់តែ​មាន​មនុស្ស​១​ក្រុម​មាន​គ្នា​៣​នាក់​មិន​ពាក់​មុខ​នោះ​ទេ​ប្រដាប់​ដោយ​អាវុធ​ចំនួន​២​ដើម​កាំភ្លើងខ្លី​១​ដើម​ និង​កាំភ្លើង​AK​ស្វាយ​១​ដើម​ ហើយ​បាន​យក​ដែក​ស្បែង​១​ដើម​គាស់​ចំរឹង​បង្អួច​ផ្ទះ​នៅ​ជាន់​ខាងក្រោម​ ហើយ​ចូល​ទៅ​ភ្ជង់​និង​ចាប់​គាត់​និង​ប្រពន្ធ​កូន​ដោយ​គំរាម​កុំឱ្យ​ស្រែក​ហើយ​ពួក​វា​គាស់​ទម្លុះទម្លាយ​ទូ​រ៉ើ​កកាយ​ពេញ​ក្នុងផ្ទះ​ធ្វើការ​ប្រមូល​យក​ទ្រព្យសម្បត្តិ​ក៏​ នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ទៅ​ទិស​ខាងជើង​។​ទ្រព្យសម្បត្តិ​ចោរប្លន់​យក​ទៅ​រួម​មាន​ប្រាក់​ខ្មែរ​ចំនួន​៣០​លាន​រៀល​ប្រាក់​ថៃ​ចំនួន​៣​ម៉ឺន​បាត​ ប្រាក់​ដុល្លារ​ចំនួន​៣០​ដុល្លា​ខ្សែដៃ​ប្លា​ទី​ន​មួយ​ខ្សែ​ទម្ងន់​៧​ជី​ កងដៃ​ប្លា​ទី​ន​៧​កង​ទម្ងន់​៧​ជី​ទូរស័ព្ទ​ដៃ​អិន​ចុច​ពិល​ណូ​គា​ចំនួន​២​គ្រឿង​ ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ ពណ៌​ខ្មៅ​ស៊េរី​២០១២​ ស្លាក​លេខ​ បាត់ដំបង​១N-៤៨៥៦​ ចោរប្លន់​ទាំងនោះ​បាន​ជិះ​ម៉ូតូ​ប្លន់​បាន​សម្រាប់​ធ្យោ​បាយ​រត់គេច​ខ្លួន​ផង​ដែរ ​។​

​ពាក់ព័ន្ធ​និង​ករណី​ប្លន់​នោះ​ដែរ​ បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក​អធិការ​នគរបាល​ស្រុក​មោង​ប្ញ​ស្សី​ប្រាប់​ឱ្យ​ដឹង​ថា​ ពិតជា​មាន​អំពើ​ប្លន់​ម្ចាស់ផ្ទះ​វេរ​ប្រាក់​វី​ង​ខាងលើ​នោះ​មែន​ ក្រោយ​ពី​ក្រុម​ចោរប្លន់​បាន​សកម្មភាព​ប្លន់​ម្ចាស់ផ្ទះ​នោះ​ហើយ​ សមត្ថកិច្ច​បាន​ដេញ​តាម​ប្រ​ម៉ា​ញ់​ក្រុម​ ចោរប្លន់​ ហើយ​ពួក​វា​ទំនងជា​មានការ​ភ័យ​ស្លន់ស្លោ​ ក៏​ផ្តួល​ម៉ូតូ​ដែល​ប្លន់​បាន​ចោល​នៅ​កណ្តាល​ វាលស្រែ​មួយ​កន្លែង​ស្ថិត​នៅ​ចម្ងាយ​ពី​កន្លែង​កើតហេតុ​ជាង​២​គីឡូម៉ែត្រ​ម៉ូតូ​នោះ​ត្រូវ​បាន​ស​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​កន្លែង​សមត្ថកិច្ច​រង​ចាំ​ប្រគល់​ឱ្យ​ម្ចាស់​វិញ​។ ​បច្ចុប្បន្ន​នេះ​កម្លាំង​សមត្ថកិច្ច​កំពុង​តែ​តាមដាន​ស្រាវជ្រាវ​ស៊ើបអង្កេត​វែកមុខ​រក​ក្រុម​ចោរប្លន់​ទាំងនោះ​ ៕

IMG_0380

...

ដោយ៖ ​សំ​ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print