ប្រឡងជ្រើសរើស សិស្ស-និសិ្សត ក្របខ័ណ្ឌមន្ដ្រីយោធាឆ្នាំ ២០១៩

ចែករំលែក៖

ភ្នំពេញ: ដំណើរការប្រឡងប្រជែងជ្រើសរើស ក្របខ័ណ្ឌមន្ដ្រីយោធា នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ និងតាមបណ្ដាយោ ធភូមិភាគនីមួយៗ នៅទូទាំងប្រទេស ចាប់ផ្តេីមកាលពីព្រឹកថ្ងៃ អាទិត្យ ៨ កេីត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៩នេះ។

លោកឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលា នាយទា ហានសកម្ម និងជាអនុប្រធានគណៈកម្មការប្រឡង មណ្ឌលរាជធានីភ្នំពេញបានឱយដឹងថា : ការប្រឡងនេះផ្ដោតទៅលើវិញ្ញាសាចំណេះដឹងទូទៅ ភាសាបរទេស និងវិញ្ញាសាកីឡា កា យសម្បទា សម្រាប់ក្របខ័ណ្ឌទូទាំងប្រទេស មានបេក្ខជនចូល រួមប្រឡង សរុបចំនួន៨,៣៥២ នាក់ស្រី៣,២៧០នាក់ក្នុងបែង ចែកជា៣៥៦បន្ទប់។

មណ្ឌលប្រឡងនៅទូទាំងប្រទេស រួមមាន៖
ទី១៖មណ្ឌលប្រឡងរាជធានីភ្នំពេញ
ទី២៖មណ្ឌលប្រឡងយោធភូមិភាគទី១ (ខេត្តស្ទឹងត្រែង)
ទី៣៖មណ្ឌលប្រឡងយោធភូមិភាគទី២ (ខេត្តកំពង់ចាម)
ទី៤៖មណ្ឌលប្រឡងយោធភូមិភាគទី៣ (ខេត្តកំពត)
ទី៥៖មណ្ឌលប្រឡងយោធភូមិភាគទី៤ (ខេត្ដសៀមរាប)
និងទី៦៖មណ្ឌលប្រឡងយោធភូមិភាគទី៥ (ខេត្តបាត់ដំបង)។
​សម្រាប់ដំណើរការប្រឡងនាព្រឹកនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ (ខ.ភ.ម)មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគ ណៈកម្មការប្រលងជ្រើសរើសនាយទាហាន(ខ.ភ.ម)ឆ្នាំ២០១៩ ចុះត្រួត ពិនិត្យផ្ទាល់ នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ ធ្វើឡើ ងនៅសាលាបឋមសិក្សានិងវិទ្យាល័យបាក់ទូក។

ដើម្បីធានាដល់ តម្លាភាព សុក្រឹតភាព និង យុត្តិធម៌ក្នុងការប្រ ឡងដោយប្រកួតប្រជែង និងត្រូវរៀបចំផែនការ អនុវត្តនិតិវិធីឲ្យបានច្បាស់លាស់ និងអនុវត្តបទបញ្ជាឲ្យបានម៉ឺងម៉ាត់នៅ ក្នុងការដឹកនាំ និងដំណើរការប្រលងជ្រើសរើសនាយទាហាន (ខ.ភ.ម)ឆ្នាំ២០១៩ ឲ្យមានសុក្រិតភាព និងប្រសិទ្ធភាព។

គួរបញ្ជាក់ដែរថា: ការប្រលងជ្រើសរើសនាយទាហាន (ខ.ភ.ម) វគ្គនាយទាហានសកម្មជំនាន់ទី២៣ ចំនួន ២០០ នាក់ វគ្គនាយ ទាហានទ័ពជើងគោកជំនាន់ទី១១ ចំនួន  ២៥០ នាក់ វគ្គនាយ ទាហានបន្តវេនជំនាន់ទី១២ ចំនួន ១៧០ និងវគ្គនាយទាហានជំនាញបច្ចេកទេសយោធាចំនួន ៦០នាក់សម្រាប់ឆ្នាំ ២០១៩ នេះនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី១៣-១៧ ខែមករា ឆ្នាំ ២០១៩ផ្ដោត ទៅលើវិញ្ញាសាចំណេះដឹងទូទៅ ភាសាបរ ទេស និងវិញ្ញាសាកីឡា កាយសម្បទាផងដែរ៕​សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print