ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោងប្រមាណជិត៧យប់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៩ មានជនល្មើសពីរនាក់ចូលទៅធ្វើសកម្ មភាពប្លន់ក្នុងផ្ទះមួយកន្លែង ត្រង់ចំណុចក្បែរឱសថស្ថានកំពង់សោ មថ្មី នៅក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជនសង្ស័យបានធ្វើសកម្មភាពដោយប្រើ ប្រាស់អាវុធ ធ្វើអោយបុរសម្នាក់ជាម្ចាស់ផ្ទះ រងរបួសត្រង់ក្បាលពោះ រួចគេចខ្លួនបាត់ស្រមោល ។
ក្រោយរឿងហេតុការណ៍កើតឡើងបានបន្តិច គេឃើញកម្លាំងសមត្ថកិច្ចក៏មកដល់ តែបានត្រឹមធ្វើកំណត់ហេតុស្រាវជ្រាវរកមុខសញ្ញាតែប៉ុណ្ណោះ ។
ជុំ វិញករណីនេះ បើយោងតាមជនរងគ្រោះបានឱ្យដឹងថា នៅវេលាកើតហេតុរូបគាត់កំពុងចូលក្នុងបន្ទប់ទឹក នៅ ពេលនោះស្រាប់តែមានជនសង្ស័យមានគ្នា២នាក់ បានស្ទុះយកកាំបិតចាក់គាត់ និងបក្ខពួកម្នាក់ទៀតបានទាញកាំភ្លើងមកភ្ជង់កូនស្រីរបស់គាត់ដើម្បីគំរាម ប៉ុន្តែគាត់ធ្វើការប្រតាយប្រតប់ រហូតត្រូវក្រុមចោរយកកាំបិតចាក់ចំក្បាលពោះបណ្តាលឲ្យរមងរបួស រួចរត់គេចខ្លួនបាត់។
រហូតមកដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ មិនទាន់មា នរបាយការណ៍ផ្លូវការពីសមត្ថកិច្ ចទៅលើហេតុការណ៍នេះថាយ៉ាងណានៅឡើយ ដោយសមត្ថកិច្ចអះអាងថាយ៉ាងម៉េចដែរ ខណៈរង់ចាំស្រា វជ្រាវ ៕ ឆ្លាម សមុទ្រ