ដើមឆ្នាំ២០១៩ លី ឧត្តម បានទទួលកាដូធំពីរផ្ទួនគ្នាមិននឹកស្មានដល់

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងកូនកាន់ឥណ្ឌា លោក លី ឧត្តម ចាប់ផ្តើមលេចមុខមាត់ខ្លាំងទាំងការងារសិល្បៈ និងមុខជំនួញផ្ទាល់ខ្លួន ។ ចូលដល់ដើមឆ្នាំ២០១៩នេះ ភ្លាមតារាប្រុសរូបនេះទទួលបានគម្រោង ការងារសិល្បៈថ្មីមួយ និងមួយទៀតទទួលបានការស្រឡាញ់រាប់អានជាច្រើនលើសលប់របស់អ្នកគាំទ្រ ដែលលោកមិនធ្លាប់នឹកស្មានដល់ ។

ផ្តើមចេញពីការថតរូបបែបសិល្បៈ លី ឧត្តម ទទួលបានសារសរសើរច្រើនពីអ្នកគាំទ្ររហូតលោកអាចឈោងចាប់បានឱកាសសម្តែង ជាតារាកិត្តិយសក្នុងកម្មវិធីទូរទស្សន៍ និងថតរូបបែបសិល្បៈផ្សព្វផ្សាយផលិតផលជាដើម ។ ដើមឆ្នាំ២០១៩ភ្លាមតារារូបទទួលបានកាដូពីរព្រមគ្នាគឺការទទួលបានឱកាសក្លាយជាតារាតំណាងផលិតផលថែរក្សាសម្រស់មួយដែលមានចុះកិច្ចសន្យារយៈពេលមួយឆ្នាំ ។

លោកថា នៅថ្ងៃទី២៤ ខែមករានេះ លោកនឹងចេញដំណើរទៅកាន់ទឹកដីនៃខេត្តសៀមរាប​ប្រយោជន៍ថតរូបឈុតផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់ផលិតផលមួយនេះផងដែរ ។ ទោះជាយ៉ាងណាលោកស្នើមិនបញ្ជាក់អំពីតម្លៃការទទួលជាតារាតំណាងផលិតផលមួយនេះថាមានទំហំប៉ុណ្ណានោះទេ ប៉ុន្តែលោកបញ្ជាក់ថាវាមានចំនួនសមស្មមសម្រាប់កម្រិកការងារបច្ចុប្បន្ន ។

ទោះជាយ៉ាងណាអ្វីដែលលោកយល់ថាគឺជាកាដូធំមួយសម្រាប់លោកផងដែរនោះគឺអ្នកគាំទ្រតាមបណ្តាញសង្គមថ្មីចាស់ជាច្រើន បានបង្ហាញក្តីស្រឡាញ់ចូលចិត្តលោក ។

តារាសម្តីផ្អែមរូបនេះលើកឡើងដែរថា​ពីមុនលោកមិននឹកនាទេថាចំនួនអ្នកគាំទ្រនៅលើបណ្តាញសង្គមហ្វេសប៊ុកអាចឡើងច្រើនដល់កម្រិតដូចបច្ចុប្បន្ននោះទេ ព្រោះតែលោកគិតថាជាមនុស្សសាមញ្ញ ប៉ុន្តែលោកចូលចិត្តការរាប់អាន រួសរាយរាក់ទាក់ច្រើន រហូតដល់អ្នកគាំទ្រខ្លះហៅលោកថា ប៉ាប៉ា ពេញៗមាត់ ។

តបតាមការស្រឡាញ់ចូលចិត្តនេះ លោកនឹងបន្តខិតខំប្រឹងប្រែងបំពេញការងារ សិល្បៈ និងចំណាយពេលកាន់តែច្រើនដើម្បីឆ្លើយតបសារនានារបស់អ្នកគាំទ្រផងដែរ ។

ក្រោយពីទទួលបានការងារសិល្បៈថ្មីសម្រាប់ដើមឆ្នាំនេះ លោកក៏រំពឹងដែរថា នឹងបន្តទទួលបានឱកាសការងារថ្មីៗបន្តទៀតនៅពេលខាងមុខ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print