វិទ្យុទាក់ទងស៊េរីថ្មិ ៨០គ្រឿងប្រគល់ជូនដល់ដៃកម្លាំងនគរបាលដើម្បីបន្តពង្រឹងផ្នែកសន្តិសុខ

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់៖ នា​ព្រឹក​ថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១៩​ នៅ​សាលប្រជុំនៃស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ ស្ថិតក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ បាន​រៀបចំ​ពិធី​ប្រគល់​ និង​ទទួល​វិទ្យុទាក់ទង​សេរីថ្មី​ប្រភេទ(ID)ចំនួន ៨០​គ្រឿង​ ជូន​ដល់​លោក ស្នងការ​រង​ នាយ​ការិយាល័យ​ជំនាញ​ អធិការ​ និង​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ដើម្បី​ប្រើប្រាស់ និងងាយស្រួលទទួល​ឲ្យមានប្រសិទ្ធភាព ក្រោមអធិបតីភាពលោក ស្នងការរងទទួលផែនសេនាធិការ ដោយអញ្ជើញចូលរួមលោក ស្នងការរង នាយការិយាល័យជំនាញពាក់ព័ន្ធ អធិការ និងនាយប៉ុស្ដិ៍រដ្ឋបាលយ៉ាងច្រើនកុះករផងដែរ។​

ក្នុងឱកាសនោះដែរលោក វរសេនីយ៍ឯក​ ម៉​ម​ ឆៃ​លី​ នាយការិយាល័យ​វិទ្យុទាក់ទង បានមានប្រសាសន៍អំពីបច្ចេកទេសក្នុងការប្រើប្រាស និងរបៀបថែទាំ ព្រោះវិទ្យុទាក់ទងប្រភេទ(ID)សេរីថ្មីទំនើប ដើម្បីប្រើប្រាស់ងាយស្រួលមានប្រសិទ្ធភាពចំគោលដៅ។

ជាបន្ត​លោក ឧត្តមសេនីយ៍ត្រី ស្នងការ​រងនាយសេនាធិការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ តំណាងដ៍ខ្ពង់ខ្ពស់លោក ស្នងការ មាន​ប្រសាសន៍​ថា​ វិទ្យុទាក់ទង​ថ្មី​ដែល​បាន​ផ្តល់​ជូន​នា​ពេល​នេះ​ ជា​ប្រភេទ​ ID​ សេរីថ្មីទំនើប ជា​ផលិតផល​ និងបច្ចេកវិទ្យា​របស់​រដ្ឋាភិបាល​ប្រទេស​(ចិន​) ដែលថ្នាក់ដឹកនាំ​នៃអគ្គស្នងការដ្ឋាន​គ​របាល​ បាន​ចំណាយ​ថវិកាជាតិ​ ទិញ​យកមក​ដើម្បី​ផ្តល់​ជូន​ដល់​កងកម្លាំងសមត្ថកិច្ច​នគរបាល​ជាតិប្រើប្រាស់​ ក្នុង​ការ​ទំនាក់ទំនង​ការងារ​ កិច្ចសហការ ប្រតិបត្តិការ​ ការពារ​រក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​ សង្គម​ជសប្រចាំ​នៅ​ក្នុង​អង្គភាព​ តាម​បណ្តា​អធិការដ្ឋាន​ នគរបាលក្រុង​.​ស្រុក​ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​។ លោក បន្តទៀតថា​ វិទ្យុទាក់ទង​ថ្មី​ទំនើប(ID)នេះ សូម​ទទួលយក​ទៅ​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​វិជ្ជាជីវៈ​ ជា​មន្ត្រី​នគរបាល​ជាតិ​ និង​ប្រើប្រាស់​ឲ្យ​ចំ​គោលដៅ​ របស់​ថ្នាក់ដឹកនាំ​ដែលបាន​ប្រគល់​ជូន​ ត្រូវ​ចេះរក្សា​ថែទាំ​ពិនិត្យ​ជា​ប្រចាំ​ ទៅ​លើ​ថាមពល និង​ប្រព័ន្ធ​ដំណើរការ​(Chanel​)របស់​វា​ ជា​ពិសេស​ត្រូវ​រាយការណ៍​ជូន​ប្រធាន​អង្គភាព​ឬមក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់រាល់​ការ​បាត់​ ឬ​ខូច​។ល។ ៕ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print