រយៈពេល២ថ្ងៃប៉ុណ្ណោះ នគរបាលឃាត់ជនសង្ស័យ១៤នាក់ ពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រី១៤នាក់ ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួន ពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃទី២២ និង២៣ ខែមករា ឆ្នាំ២០១៩ ម្សិលមិញនេះ ។
មន្ត្រីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបានអោយដឹងថា ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកកឹង ឃន ស្នងការនគរបាលខេត្ត និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក កែវ សុថា ស្នងការរងទទូលផែនការងារប្រឆាំងគ្រឿងញៀន និងនាយការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត និងក្រោមការសម្របសម្រូលពីលោកគង់ ចន្ទ័ខេមរិទ្ធិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានធ្វើការចុះបង្ក្រាបបានមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដើម្បីសាកសួរ។
ប្រភពបន្តថាជនសង្ស័យដែលឃាត់ខ្លួនបានចំនួន១៤នាក់(ស្រី០១នាក់)ដោយសមត្ថកិច្ចនគរបាលបានរឹប អូសរួមជាមួយវត្ថុតាងថ្នាំញៀនមានចំនួន១៨កញ្ចប់(ធំ០៩កញ្ចប់)ទម្ងន់២៦.៤៤ក្រាមព្រមទាំងសំភារះវេចខ្ចប់ ឧបករណ៍ជក់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។
ប្រភពបន្តថាបច្ចប្បន្នជនសង្ស័យទាំង១៤នាក់ ត្រូវបានកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់ ៕ ដោយ ៖ យឹមសុថាន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print