ព្រូដិនសលកម្ពុជាគាំទ្រពិព័រណ៍កុមារនិងគ្រួសារលើកទី៦ ដែលមានសកម្មភាពបែបកម្សាន្តនិងអប់រំ

ចែករំលែក៖

ភ្នំពេញ ៖ កាលពីចុងសប្តាហ៍មុននេះឪពុកម្តាយនិងកុមារតូចៗបានចូលរួមកម្សាន្តសប្បាយជាមួយកម្មវិធីកម្សាន្តនិងអប់រំជាច្រើននៅឯពិព័រណ៍កុមារនិងគ្រួសារឆ្នាំ២០១៩។ពិព័រណ៍កុមារនិងគ្រួសារនាចុងសប្ដាហ៍កន្លងទៅនេះមានមនុស្សជាង៣ម៉ឺននាក់បានមកចូលរួមហើយក្រុមហ៊ុនចំនួនជាង២០០ក្រុមហ៊ុនក៏បានចូលរួមតាំងបង្ហាញផលិតផលនិងសេវាកម្មរបស់ពួកគេផងដែរ។

លោកហ៊ងវុទ្ធីនាយកផ្នែកអតិថិជននិងទីផ្សារនៃក្រុមហ៊ុនព្រូដិនសលកម្ពុជាបានពន្យល់ថាកម្មវិធីពិព័រណ៍រយៈពេល២ថ្ងៃនៅឯមហោស្រពកោះពេជ្រនេះត្រូវបានចូលរួមឧបត្ថម្ភដោយក្រុមហ៊ុនព្រូដិនសលកម្ពុជាដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសកម្ពុជាដែលនេះឆ្លុះបញ្ចាំងឱ្យឃើញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការជួយដល់ប្រជាពលរដ្ឋជំនាន់ក្រោយរបស់កម្ពុជា ។

លោក ហ៊ង វុទ្ធី បានបន្ថែមទៀតថា “ក្រុមហ៊ុនព្រូដិន សលកម្ពុជាមានមោទនភាពធ្វើជាអ្នកឧបត្ថម្ភក្នុងពិព័រណ៍កុមារនិងគ្រួសារម្ដងទៀត។យើងប្តេជ្ញាខិតខំជួយបង្កើនសមត្ថភាពរបស់កុមារកម្ពុជាក្នុងការទទួលបានការអប់រំនិងការអភិវឌ្ឍក្នុងវ័យកុមារភាពព្រមទាំងជួយពួកគេអាចអភិវឌ្ឍខ្លួនក្លាយជាអ្នកដឹកនាំនាពេលអនាគតផងដែរ។”

ពិព័រណ៍កុមារនិងគ្រួសារនាចុងសប្ដាហ៍កន្លងទៅនេះមានមនុស្សជាង៣ម៉ឺននាក់បានមកចូលរួមហើយក្រុមហ៊ុនចំនួនជាង២០០ក្រុមហ៊ុនក៏បានចូលរួមតាំងបង្ហាញផលិតផលនិងសេវាកម្មរបស់ពួកគេផងដែរ។ឪពុកម្តាយនិងកុមារតូចៗបានទទួលភាពសប្បាយរីករាយពីព្រឹត្តិការណ៍កម្សាន្តនិងសកម្មភាពបង្កើនចំណេះដឹងជាច្រើនដូចជាកម្មវិធីបង្ហាញសមត្ថភាពការប្រគំតន្រ្តីការសម្ដែងពីមនុស្សស្លៀកឈុតតុក្តតាការនិទានរឿងនិងការដើរតួសម្ដែងផ្សេងៗទៀតផងដែរ។

នៅឯស្តង់ពិព័រណ៍We DO របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជាមានជ្រុងសកម្មភាពកម្សាន្តៗដូចជាជ្រុងកម្សាន្ត “យើងរៀបចំផែនការហិរញ្ញវត្ថុ”បានលើកទឹកចិត្តកុមារឲ្យចេះសន្សំថវិកាតាមរយៈការលេងល្បែងកម្សាន្តផាត់ពណ៌កូនជ្រូកសន្សំលុយជ្រុងកម្សាន្ត”យើងច្នៃប្រឌិត”បានផ្ដល់ឧបករណ៍រៀបលេងសម្រាប់បណ្ដុះគំនិតច្នៃប្រឌិតដល់កុមារជ្រុងកម្សាន្ត“យើងបង្កើតបច្ចេកវិទ្យា”អនុញ្ញាតឱ្យកុមារលេងហ្គេមកំសាន្តបច្ចេកវិទ្យានិងជ្រុងកម្សាន្ត“យើង បង្តើតក្តីស្រឡាញ់”បានរៀបចំកន្លែងថតរូបសម្រាប់អ្នកទស្សនាបានថតរូបអនុស្សាវរីយ៍ជាមួយក្រុមគ្រួសារនិងមនុស្សជាទីស្រលាញ់របស់ពួកគាត់។

លោកស្រីស្រេងវ៉ាន់ឌីបានចូលរួមក្នុកម្មវិធីពិព័រណ៍កុមារនិងគ្រួសារឆ្នាំ២០១៩រួមជាមួយនិងកូនចំនួន២នាក់ព្រមទាំងស្វាមីបានស្ងោចសរសើរយ៉ាងខ្លាំងចំពោះកម្មវិធីអប់រំក្នុងកម្មវិធីពិព័រណ៍ឆ្នាំនេះ។

លោកស្រីបាននិយាយថា“ពិព័រណ៍នេះផ្ដល់ភាពសប្បាយរីករាយដល់ក្មេងៗ។សកម្មភាពផាត់ពណ៌និងគូររូបជួយបង្កើនចំណេះដឹងនិងធ្វើឲ្យពួកគាត់កាន់តែឆ្លាត។ពិព័រណ៍របស់ក្រុមហ៊ុនព្រូដិនសលជួយបង្រៀនកុមារឲ្យចេះសន្សំប្រាក់កាក់កុំអោយគាត់ចាយខ្ជះខ្ជាយ។ដោយសារតែមានការគូររូបនិងផាត់ទើបកូនរបស់ខ្ញុំចង់មកចូលរួម។”

នាពេលថ្មីៗនេះក្រុមហ៊ុនព្រូដិនសលកម្ពុជាបានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ“We DO” ដែលជាអត្តសញ្ញាណរបស់ក្រុមហ៊ុនដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តថ្មី“Listening. Understanding.Delivering.”ដែលពង្រឹងការយកចិត្តទុកដាក់របស់យើងចំពោះអតិថិជន។យុទ្ធនាការនេះផ្តោតទៅលើមូលបទជាក់លាក់ចំនួន៣គឺ១) ការច្នៃប្រឌិត២) ការការពារហិរញ្ញវត្ថុនិង៣) សុខភាពរាងកាយ។ជាសង្ខេបយុទ្ធនាការនេះគឺជាសក្ខីបណ្ណជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនព្រូដិនសលដើម្បីជួយលើកកម្ពស់សុខុមាលភាពនិងបង្កើនទ្រព្យសម្បត្តិរបស់អតិថិជន។

ក្រុមហ៊ុនព្រូដិនសលកម្ពុជាបានគាំទ្រជាយូរមកហើយដល់កម្មវិធីអប់រំកុមារជាច្រើននៅក្នុងប្រទេសកម្ពុជាដូចជាអំណានដំបូងដែលលើកទឹកចិត្តដល់ការអានសម្រាប់កុមារតូចៗកម្មវិធីCha-Chingដែលជាកម្មវិធីបណ្តុះប្រាជ្ញា ហិរញ្ញវត្ថុមូលដ្ឋានដែលបានបង្កើតឡើងសម្រាប់កុមារតាមរយៈខ្សែរវីដេអូគំនូរជីវចលនិងសកម្មភាពក្នុងថ្នាក់រៀនព្រមទាំងកម្មវិធីសាលារៀនសុវតិ្ថភាពដែលបានបង្កើតឡើងដើម្បីធានាថាសាលារៀនមានសុវត្ថិភាពពីគ្រោះមហន្តរាយធម្មជាតិដូចជាទឹកជំនន់ជាដើម ៕ ដោយ ៖ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print