ចោរ២នាក់ជំនាញខាងឆក់ត្រូវសមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖​ ក្រុមជនសង្ស័យ២នាក់​ជំនាញ​ ខាងឆក់​ មិនរេីសមុខ​​ ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញ​ ឃាត់ខ្លួនបាន​ បន្ទាប់ពីជនសង្ស័យទាំងនោះធ្វេីសកម្មភាពឆក់ទូរស័ព្ទ(មិនបានសំរេច)​ ពីស្ត្រីជនបរទេសម្នាក់​ នៅ​ម៉ោង ៩យប់​ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ៥៣ ផ្លូវ​លេខ១៨៤​ កែង​ផ្លូវ​លេខ៦៣​ ស្ថិតក្នុងសង្កាត់​ ផ្សារថ្មី៣​ ខណ្ឌដូនពេញ​ ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង២នាក់ទី​១-​ ឈ្មោះ​ ពៅ​ ដារ៉ាវិត​​ អាយុ១៦​ឆ្នាំ​ មុខរបរ​ សិស្សវិទ្យាល័យព្រះសុីសុវត្ថិ​ ស្នាក់នៅផ្ទះលេខគ្មាន​ ខណ្ឌ​ច្បារអំពៅ ​ទី២-ឈ្មោះ​ យឹម​ សំណាង​ អាយុ​១៧ឆ្នាំ​ មុខរបរសិស្ស​ ស្នាក់នៅផ្ទះលេខ១២ ផ្លូវសុធារស​ សង្កាត់ទន្លេរបាសាក់ ខណ្ឌចំកាមន​ ដកហូតបានម៉ូតូ១គ្រឿងម៉ាកហុងដា​ Beat ពណ៌ខៀវលាយសពាក់ស្លាកលេខភំ្នពេញ​ 1HG-7595​ ។

សមត្ថកិច្ចបានអោយដឹងទៀតថា​ នៅម៉ោងកេីតហេតុមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដា​ BEAT ពណ៌​ ខៀវលាយស​ ធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនបរទេស​ម្នាក់មិនបានសំរេច ពេលធ្វើដំណើរតាមរុឺម៉កកង់បីតាមបណ្ដាយផ្លូវលេខ៦៣ ពីត្បូងទៅជើង មកដល់កន្លែងកើតហេតុ ជនសង្ស័យក៏ធ្វើសកម្មភាពឆក់ ហើយជនរងគ្រោះ ព្រមជាមួយប្រជាពលរដ្ឋបានស្រែកឆោឡោ ភ្លាមនោះកំលាំងរបស់ខណ្ឌ និង ប៉ុស្ដិ៍ កំពុងល្បាតតាមបណ្តាគោលដៅ ទទួលបានពត៌មាន ក៏ចេញអន្តរាគមន៍ដេញចាប់ឃាត់បានម្នាក់យកមកប៉ុស្តិ៍ដើម្បីសាកសួរ​ ដោយឡែកបក្សពួកម្នាក់ទៀតបានគេចខ្លួនបាត់ ។

ឆ្លងតាមវិធានការជំនាញសួរចម្លើយ ជនសង្ស័យគឺជាមុខសញ្ញាឆក់សកម្ម​ ជាប្រចាំថ្ងៃ​ (ឆក់អាជីព)តាមបណ្តាខណ្ឌ​ ក្នុងរាជធានីភ្នំពេញ នឹងបានធ្វើសកម្មភាពឆក់បានសម្រេចច្រើនដងទៅលើជនបរទេសគ្រប់ជាតិសាសន៍ ហើយបន្តឃាត់បក្ខពួកដែលបានរត់គេចខ្លួនម្នាក់ទៀតដល់ខណ្ឌចំការមន នឹងនៅម៉ោង ១១.៣០នាទីយប់ ថ្ងៃដដែល ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print