យករំសេវផាវច្នៃធ្វើគ្រាប់បែក ដើម្បីបោកយកត្រី អកុសលភ្លាត់ស្នៀតផ្ទុះត្រូវខ្លួនឯងរបួសធ្ងន់

ចែករំលែក៖

ខេត្តរតនគិរី ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារផ្ទុះគ្រាប់បែកកែឆ្នៃអំពីរំសេវផាវសំរាប់បោកត្រីនោះ (ដាច់កដៃខាងស្តាំ)របួស ក្បាល និងទ្រូង កំពុងសង្គ្រោះបន្ទាន់។

ហេតុការណ៍ផ្ទុះគ្រាប់បែកកែឆ្នៃនោះបានកើតឡើងនៅវេលាម៉ោង៣.៤៥នាទីរសៀលថ្ងៃសៅរ៍ ៦ រោច ខែបុស្ស ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី២៦ ខែមករាឆ្នាំ២០១៩នៅចំណុចអូរតាង ស្ថិតក្នុងភូមិដរធំ ឃំុយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ពូយ យុច ភេទប្រុសអាយុ៤៦ឆ្នាំ ជនជាតិ ចារាយ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។

ប្រភពបន្តថាជនរងគ្រោះបានយករំសេវផាវកែឆ្នៃធ្វើជាគ្រាប់បែកសំរាប់បោកត្រីប៉ុន្តែដោយសារតែដាក់ខ្សែគីបសំរាប់ដុតនោះខ្លីពេកពេលដុតទៅស្រាប់តែភ្លាត់ស្នៀតក៏ឆេះផ្ទុះត្រូវចំខ្លួនឯងតែម្តងរងរបួស  (ដាច់កដៃខាងស្តាំ) របួស ក្បាល និងទ្រូងយ៉ាងទំងន់បែបនេះហើយក៏កំពុងសង្គ្រោះបន្ទាន់។។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូនបញ្ជូនទៅសង្គ្រោះនៅប្ររទេសវៀតណាម ដើម្បីសង្គ្រោះអាយុជីវិត៕ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print