ប្រធានាធិបតី​វេណេហ្សុយអេឡា ម៉ាឌូរ៉ូ ចូលរួមក្នុងពិធីដង្ហែក្បួនព្យុះហយាត្រាយោធាទ្រង់ទ្រាយធំ ក្នុងពេលកំពុងមានវិបត្តិ

ចែករំលែក៖

ប្រធានាធិបតីវេណេហ្ស៊យអេឡា លោក ម៉ាឌូរ៉ូ បានចូលរួមនៅក្នុងពិធីដង្ហែ ព្យុះហយាត្រាមទ្រង់ទ្រាយធំ​របស់កម្លាំងទាហានប្រទេសនេះកាលពីថ្ងៃទី​២៧ខែមករា​ ដោយមានអាវុធទំនើបៗជាច្រើន ទិញពីរុស្ស៊ី ។ សកម្មភាពខាងលើក្នុងគោលដៅ បង្ហាញឲ្យពិភពលោកបានដឹងថា កម្លាំងទាហាន ប្រទេសនេះមានភាពស្មោះត្រង់នឹងប្រធានាធិបតីម៉ាឌូរ៉ូ​។

បច្ចុប្បន្ន​ប្រធានាធិបតីម៉ាឌូរ៉ូកំពុងប្រឈមនិងឧបសគ្គទ្រង់ទ្រាយធំមិនធ្លាប់មាន បន្ទាប់ពីមេដឹកនាំបក្សប្រឆាំង លោក​ Juan Guaido ​បានតាំងខ្លួនថាជាប្រធានាធិបតីបណ្តោះអាសន្ននៅក្នុងប្រទេសនេះ ។ មិនតែប៉ុណ្ណោះ​អាមេរិក អឺរ៉ុប ក៏បានប្រកាសគាំទ្រ ប្រធានាធិបតីបណ្តោះអាសន្ន ។ នៅពេលនោះដែរ លោក Juan Guaido បើកម្លាំងទាហានរូបណា ងាកមកគាំទ្រលោកនោះ លោកនឹងលើកលែងទោសទាំងអស់ ។

កាលពីថ្ងៃទី​២៧ខែមករាកន្លងមក អុីស្រាអែលក៏បានប្រកាសគាំទ្រ លោក​ Juan Guaido ផងដែរ​។​ ចំណែករដ្ឋាភិបាលរបស់លោកត្រាំ បានប្រកាសថាអាមេរិកអនុញ្ញាតិឲ្យ លោក​ Juan Guaido ឲ្យបើកស្ថានទូតនៅអាមេរិក ។
នៅថ្ងៃទី​២៧នោះដែរ រដ្ឋមន្ត្រីការពារជាតិវេណេហ្ស៊ុយអេឡា លោក​ Vladimir Padrino ​បានបានប្រកាសថា កម្លាំងទាហានស្មោះត្រង់នឹងប្រធានាធិបតីការពាររដ្ឋធម្មនុញ្ញប្រទេសនេះ​។ កម្លាំងទាហានបានត្រៀមលក្ខណៈការពារ ប្រធានាធិបតីស្របច្បាប់ ។
ជាមួយគ្នានេះអាមេរិក បានគៀងគរ ប្រទេសជុំវិញពិភពលោកឲ្យគាំទ្រ មេដឹកនាំគណបក្សប្រឆាំងថា​ជាប្រធានាធិបតីស្របច្បាប់នៅក្នុងប្រទេសនេះ ។ លើសពីនេះទៅទៀតអាមេរិកបានជម្រុញឲ្យ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គាំទ្រ ទាំងស្រុង ទៅលើមេដឹកនាំ ក្រុមប្រឆាំងនៅវេណេហ្ស៊យអេឡា ។
បរទេស៖ អាមេរិក កំពុងតែជំរុញឲ្យមានសេចក្តីថ្លែងការណ៍ ពីក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ បង្ហាញនូវការគាំទ្រ ទាំងស្រុង ចំពោះរដ្ឋសភាជាតិរបស់ប្រទេស វេណេហ្ស៊យអេឡា ថាជាស្ថាប័នជាប់ឆ្នោតតាមបែប លទ្ធិប្រជាធិបតេយ្យតែមួយគត់ ក្នុងប្រទេស ប៉ុន្តែរុស្ស៊ីត្រូវបានគេរំពឹងថា នឹងរារាំងទង្វើនេះ។
យោងតាមកាសែត រ៉យទ័រ បានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខនឹងជួបប្រជុំគ្នានៅថ្ងៃសៅរ៍នេះ ស្របទៅតាមសំណើរបស់សហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងប្រទេសនានាជាច្រើនទៀតនៅក្នុងតំបន់ បានទទួលស្គាល់មេដឹកនាំប្រឆាំង លោក Juan Guaido ថាជាប្រមុខរដ្ឋ របស់ប្រទេសវេណេហ្ស៊យអេឡា និងជំរុញលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ឲ្យចុះចេញពីអំណាច។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo និងរដ្ឋមន្ត្រីការបរទេសវេណេហ្ស៊យអេឡា លោក Jorge Arreaza រួមជាមួយ រដ្ឋមន្ត្រីដទៃមួយចំនួនទៀត នឹងត្រូវចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ហើយនៅមុនកិច្ចប្រជុំនោះ សហរដ្ឋអាមេរិក បានចែកចាយ នូវពង្រាងសេចក្តីថ្លែងការណ៍ក្រុមប្រឹក្សាសន្តិសុមួយ។
ជាមួយគ្នានេះ​អាមេរិកបានព្រមានដល់ប្រធានាធិបតី ម៉ាឌូរ៉ូថា ប្រសិនបើប៉ះពាល់ដល់ លោក​ Juan Guaido ឬមន្ត្រីអាមេរិកនៅទីនោះ អាមេរិកនិងឆ្លើយតបវិញយ៉ាងសមស្របបំផុត ។

វ៉ាស៊ីនតោន៖ ថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩នេះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បាននិយាយថាទីក្រុងវ៉ាស៊ីនតោន នឹងចាត់វិធានការឆ្លើយតប យ៉ាងធ្ងន់ធ្ងរបំផុត បើសិនជារដ្ឋាភិបាលវេណេហ្សុយអេឡាធ្វើសកម្មភាពគំរាមកំហែងណាមួយលើមន្ត្រីទូតអាមេរិក ឬក៏មេបក្សប្រឆាំងលោក Juan Guaidó។

លោក John Bolton ធ្វើការព្រមានបែបនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសច្រើនជាង២០ នាំគ្នាទទួលស្គាល់លោក Guaidó ជាប្រធានាធិបតីស្ដីទីស្របច្បាប់តែមួយគត់របស់វេេណហ្សុយអេឡា។ ថែ្លងនៅលើ Twitter កាលពីថ្ងៃអាទិត្យ (ម៉ោនៅ អាមេរិក) លោក Bolton បានគូសបញ្ជាក់ដូច្នេះថា៖«ការធ្វើសកម្មភាពគំរាមកំហែង និងអំពើហិង្សាណាមួយប្រឆាំងនឹងមន្ត្រីទូត អាមេរិក ព្រមទាំងមេដឹកនាំប្រជាធិបតេយ្យវេណេស៊ុយអេឡា លោក Juan Guaidó ឬសភាជាតិរបស់លោក នោះនឹងត្រូវ ប្រឈមមុខនឹងការឆ្លើយតបវិញយ៉ាងធ្ងន់ធ្ងរបំផុត ពីព្រោះទង្វើបែបនេះគឺជាការរំលោភច្បាប់ដែលមិនអាចអត់ឱនឱ្យបាន»។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍កន្លងទៅ បណ្ដាប្រទេសអឺរ៉ុបជាច្រើនរួមមាន បារាំង អេស្ប៉ាញ អាល្លឺម៉ង់ និងចក្រភពអង់គ្លេស បាន អះអាងថានឹងទទួលស្គាល់លោក Guaidó ជាប្រធានាធិបតីវេណេស៊ុយអេឡា បើសិនមិនមានការបោះឆ្នោតជាថ្មីឡើងវិញនៅរយៈ ពេល៨ថ្ងៃខាងមុខទៀតនោះ។ ប៉ុន្តែ លោក នីកូឡាស់ ម៉ាឌូរ៉ូ បានច្រានចោលការដាក់ឱសានវាទនេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា អ្នកនយោបាយបានឆ្លើយសំណួរមួយថា «តើលោកត្រៀមខ្លួនហើយឬនៅ ដើម្បីសុំជំនួយពីយោធា មកពីបណ្តារដ្ឋដទៃទៀត ប្រសិនបើស្ថានការណ៍នេះកើតឡើង ប្រឆាំងនឹងផលប្រយោជន៍ របស់បក្សប្រឆាំង?»។
លោក Guaidoឆ្លើយថា «វ៉េណេស៊ុយអេឡា គឺជាប្រទេសដែលមានអធិបតេយ្យភាព ហើយប្រជាជនវេណេស៊ុយអេឡាត្រូវ តែដោះស្រាយជម្លោះដោយខ្លួនឯង ប៉ុន្តែមានវិបត្តិមនុស្សធម៌ និងកុមារស្លាប់ជារៀងរាល់ថ្ងៃ ត្រូវតែមានដំណោះស្រាយភ្លាមៗចំពោះវិបត្តិ និងជម្លោះនេះ»។
លោកបានបញ្ជាក់សាជាថ្មីថា គណបក្សប្រឆាំងមិនទាន់ត្រៀមខ្លួន សម្រាប់ការចរចាជាមួយលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូនោះទេ ព្រោះអាជ្ញាធរ “កំពុងព្យាយាមកេងពេលវេលាដូច ដែលពួកគេបានធ្វើច្រើនលើកច្រើនសារពីមុនមក។
លោកអះអាងថា ការបោះឆ្នោតដោយសេរី គឺជាចំណុចដែលអាចធ្វើទៅបានសម្រាប់ដំណោះស្រាយពិតប្រាកដនៃវិបត្តិនយោបាយ។ ឆ្លើយតបនឹងសំណួរអំពីការលើកលែងទោសមួយសម្រាប់ប្រធានាធិបតី ម៉ាឌូរ៉ូ លោក Guaidoបាននិយាយថា នេះនឹងអាចទៅរួចលុះត្រាតែអាជ្ញាធរវ៉េណេហ្សុយអេឡា សហការគ្នាដើម្បីស្ដារបទបញ្ជារដ្ឋធម្មនុញ្ញឡើងវិញ៕ សាធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print