នគរបាលស្រុកថ្មពួក ចុះបង្រ្កាបទីតាំងបញ្ជល់មាន់ ចាប់អ្នកលេងអត់បាន បានតែវត្ថុតាង

ចែករំលែក៖

ប៉ោយប៉ែត : កម្លាំងនគរបាលស្រុកថ្មពួក បានបើកប្រតិបត្តិការបង្ក្រាបទីតាំងបញ្ជល់មាន់មួយកន្លែង កាលពី វេលាម៉ោង៣រសៀល ឆ្នាំ២០១៩ នៅចំណុចផ្ទះម្ចាស់ឈ្មោះ ព្រំ សាខន ប្រុសអាយុ៦៣ឆ្នាំ ភូមិបន្ទាយមានរឹទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នៅក្នុងប្រតិបត្តការបង្ក្រាប់នោះដឹកនាំកម្លាំងដោយលោកសៅ សារឿន អធិការនគរបាលស្រុកថ្មពួកនិង កម្លាំងប៉ុស្ត៏គោករមៀត សហការជាមួយកម្លាំងនគរបាលការពារព្រំដែន (807) ចុះបង្រ្កាបទីតាំងជល់មាន់១កន្លែង នៅចំណុចខាងលើ។

ដើម្បីលុបបំបាត់ការលេងល្បែងស៊ីសង ខុសច្បាប់ ពិសេស ការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលលោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តែងដាក់បទបញ្ជាដល់នគរបាលប៉ុស្តិរដ្ឋបាល ត្រូវចុះផ្សព្វផ្សាយពីខ្លឹមសារ នៃ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋ ដើម្បីឲ្យគាត់ចូលរួមសហការជាមួយសមត្ថកិច្ច ។ទាក់ទងនឹងបញ្ហា ល្បែងស៊ីសង លោកឧត្តមសេនីយ៍ស្នងការបានដាក់បញ្ជា ដល់កម្លាំងនគរបាលមូលដ្ឋាន តក្រូវតែយកចិត្តទុកដាក់ ព្រោះល្បែងបង្កឲ្យកើតមានអំពើហឹង្សាក្នុងគ្រួសារ និងអំពើលួចឆក់ប្លន់ជា ។

លោកអធិការ វរសេនីយ៍ទោ សៅ សារឿន បានបញ្ជាក់ថា៖ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបកម្លាំងមិនបានធ្វើការចាប់ឃាត់ ម្ចាស់ផ្ទះ និងអ្នកលែងបានទេ ដោយពួកគេបានរត់គេចខ្លួនអស់ ទន្ទឹមនោះក៏ដកហូតសម្ភារ:ជាវត្ថុតាងរួមមាន៖ម៉ូតូចំនួន១៨គ្រឿង,មាន់ជល់ចំនួន១៤ក្បាល,អង្រុតក្រុងមាន់ ចំនួន១៧,សៃវៀន ចំនួន១ឈុត ,ជញ្ជើងថ្លឹងមាន់ចំនួន២,នាឡិការចំនួន១កំណល់អង្គុយ ចំនួន១២,តុអង្គុយ ចំនួន៧និងឧប្បករណ៍ស្អំចំនួន១ឈុត។

វត្ថុតាង និង សម្ភារ:ខាងលើក យកមកកាន់អធិការដ្ឋាននគរ បាលស្រុកថ្មពួក ដើម្បីរៀបចំឯកសារ បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់វិធានការបន្ត ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print