បានអ្នកទស្សនាជាង៣១លានដង គីម ថាណាចេញតបបទ”អ្នកណាកែចិត្តបង?”

ចែករំលែក៖

ភ្នំពេញ៖ បទ «អ្នកណាកែចិត្តបង» របស់ កញ្ញា ញឹម សួនសោភាទេពី ទទួលបានការចាប់អារម្មណ៍ និងមាន ការគាំទ្រខ្លាំងរហូតមានអ្នកចូលទស្សនាជាង៣១លានដង។ ក្រោយផ្ទុះការគាំទ្របទនេះ តារាចម្រៀង គីម ថាណា បានបញ្ចេញសំនៀង និងវីដេអូតបបទខាងលើក្រោមចំណងជើងថា “គ្មានអ្នកណាកែចិត្តបង”ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង។

អតីតបេក្ខភាព ក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ ពីភពលោក Cambodian Idol រដូវកាលទី៣កញ្ញា ញឹម សួនសោភាទេពី បានធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងព្រោះតែបទចម្រៀង”អ្នកណាកែចិត្តបង?” ព្រោះតែបទមួយនេះបានចាក់ចំបេះដូងអ្នកស្តាប់ពិសេសស្រទាប់យុវវ័យ។ តបតាមការគាំទ្រដ៏ច្រើនលើសលប់នេះ ផលិតកម្ម BN និងផលិតកម្ម Zoneបានរួមគ្នាផលិតបទចម្រៀង អបដោយវីដេអូដើម្បីឆ្លើយតបទៅនឹងការគាំទ្រ និងសំណូមពររបស់ទស្សនិកជនគឺបទ“គ្មានអ្នកណាកែចិត្តបង”ដែលច្រៀងដោយតារាចម្រៀង គីម ថាណា។

បទចម្រៀងវគ្គពីរ បានចេញជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី២៩ខែមករានេះអមដោយសំនៀងរំណ្តំចិត្ត និងរូបភាពដ៏ទាក់ទាញនិងមានអត្ថន័យ។ មិនត្រឹមតែកម្សត់ទេរួមទាំងមានសាច់រឿងល្អទស្សនា ហើយនោះថែមទាំងមានការចូលរួមសម្ដែង ពីសំណាក់តារាល្បីៗ មានដូចជាកំលោះសង្ហា លោក ណាខុន, កញ្ញា ទីពី និងកញ្ញា គីម សៀវឡាម ដែលសុទ្ធសឹងតែជាតួ សំខាន់ក្នុង បទចម្រៀងនេះ។

តារាចម្រៀង គីម ថាណា បានបញ្ជាក់ថា លោកពិតជាសប្បាយចិត្តដែលបទចម្រៀងស្ថិតក្រោមកិច្ចសហការរបស់ផលិតកម្មទាំងពីរលេចចេញជារូបរាងនិងទទួលបានការគាំទ្រ រួមទាំងជួយឧបត្ថម្ភដោយផលិតមួយចំនួន។ លោកបញ្ជាក់ដែរថា បទនេះគឺបានឆ្លើយតបទៅនឹងបទចម្រៀងរបស់មនុស្សស្រីដែលបានលាតត្រដាងពីរឿងពិតដែលនារីនោះយល់ច្រឡំ។

លោកថាជាបទចម្រៀង ដែលសម្រិតសម្រាំងទាំងការច្រៀង និងផលិតជាវីដេអូ និងសង្ឃឹមថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ លោកថាក្រោយបទចម្រៀងនេះលោកក៏ត្រៀមបញ្ចេញបទចម្រៀងថ្មីៗបន្តទៀតសម្រាប់បម្រើអារម្មណ៍ទស្សនិកជន និងអ្នកគាំទ្រ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print