រថយន្តPAJEROបុករបាំងថ្មពុះចែកទ្រូងផ្លូវបែកកង់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បេីករថយន្តPAJEROក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយបែកកង់មុខទាំងសងខាងទៅមុខលែងរួច។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី២៩ខែមករាឆ្នាំ២០១៩​ នៅចំណុចមុខអគ្គសន្នការនគរបាលជាតិតាមបណ្តោយផ្លូវព្រះនរោត្តម​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញ​ បុរសម្នាក់បេីករថយន្តម៉ាកPajero ពណ៍ទឹកប្រាក់លាយខៀវ​ ពាក់ស្លាកលេខភ្នំពេញ2G 0192 បេីកបរតាមបណ្តោយផ្លូវព្រះនរោត្តម​ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនខណះមកដល់ចំណុចកេីតហេតុក៏រ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលអោយបែកកង់ខាងមុខទាំងសងខាងនិងរងការខូចខាតទៅមុខលែងរួចចំណែករបាំងថ្មពុំមានរងការខូចខាតនោះទេ។

ក្រោយពេលកេីតហេតុម្ចាស់បានចុះពីលេីរថយន្តគេចខ្លួនបាត់បន្សល់រថយន្តនៅកន្លែងកេីតហេតុត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះមកតំនាក់ទំនងទៅនគរបាលចរាចរណជេីងគោកនៃការិយាល័យចរាចរណ៍រាជធានីភ្នំពរញធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print