សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ស្ទឹង​មាន​ជ័យ​ករណី​ឆក់​ខ្សែ​ក​

ចែករំលែក៖

​ភ្នំពេញ​៖​ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្រោយ​ពី​បាន​ ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក​នៅ​លើ​ផ្លូវ​សាធារណៈ​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​លើ​កំណាត់​ផ្លូវ​ព្រះ​មុនី​រ៉េ​ត​(២១៧)​ ភូមិ​ទ្រា​១​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​។​

IMG-20151207-WA0000

​សមត្ថកិច្ច​នគរបាល​ប៉ុ​សិ៍្ត​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ប្រាប់​ថា​ ជនសង្ស័យ​មានឈ្មោះ​ មាន​ សា​រ៉ាត​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​។​ ជនសង្ស័យ​បាន​ធ្វើ​សកម្ម​ ភាព​ឆក់​ខ្សែ​ក​ពី​ជន​រង​គ្រោះ​ឈ្មោះ​ អៀម​ ឡាយ​ហ៊ួ​យ​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​ មុខរបរ​បុគ្គលិក​បំ​ រើ​ការងារ​នៅ​ក្រុមហ៊ុន​កញ្ចក់​ មាន​ទីលំនៅ​ភូមិ​ស្លែង​រលើង​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា​ ក្រុម​ជនសង្ស័យ​មាន​គ្នីគ្នា​២​នាក់​ឈ្មោះ​ ភ័​ក្រ​ ភេទ​ ប្រុស​ អាយុ​២៥​ឆ្នាំ​(​គេចខ្លួន​)​ ជិះ​ម៉ូតូ​១​គ្រឿង​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​ម៉ា​កនិច​ ពណ៌​ស​ ពាក់​ ស្លាក​លេខ​ភ្នំពេញ​1I-4804​។​ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក​ជន​រង​គ្រោះ​ខណៈ​ដែល​ ជន​រង​គ្រោះ​ចេញពី​ក្រុមហ៊ុន​ ក្រោយ​ពី​ឆក់​រួច​ពួក​គេ​បាន​ព្យាយាម​ជិះ​គេចខ្លួន​ហើយ​ប្រជាពលរដ្ឋ​ ចាប់ខ្លួន​វាយ​ស្វាគមន៍​ស្ទើ​ក្ស័យសង្ខា​ទើប​ប្រគ់​ឲ្យ​សមត្ថកិច្ច​យើង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​ម៉ូតូ​១​គ្រឿង​ជា​មធ្យោបាយ​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ ៕​

...

ដោយ៖ តា​ឡឹម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print