រថភ្លើងបុករថយន្តដឹកដី នៅស្រុកមង្គលបូរី

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ រថភ្លើងចេញដំណើរពីខេត្តបន្ទាយមានជ័យ ទៅកាន់ខេត្តបាត់ដំបង បានបុកគ្នាជាមួយ រថយន្តដឹកដី បណ្តាលឲ្យក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅគ្រាដែលអ្នកបើកបររថយន្តព្យាយាមបើកនៅលើផ្លូវរថភ្លើង ហើយខ្វះការប្រុងប្រយ័ត្ន តែគ្រោះថ្នាក់នេះមិនបង្កឲ្យមានបាត់បង់អាយុជីវិតមនុស្សនោះទេ ។

ប្រភពព័ត៌មានរាយការណ៍ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៨និង ៣០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ។

មន្ត្រីផ្នែកនគរបាលចរាចរណ៍ស្រុកមង្គលបូរីបានឲ្យដឹងថា មូលហេតុដែលរថភ្លើងបុករថយន្តដឹកដីនេះ គឺដោយ សារតែអ្នកបើកបររថយន្តដឹកដីនេះតែម្តង ខណៈបើកចេញពីភ្នំធំបើកឆ្លងកាត់ផ្លូវដែកគ្មានការប្រុងប្រយ័ត្ន ទើប បង្កឲ្យមានគ្រោះថ្នាក់នេះកើតឡើង ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print