ផឹកស៊ីច្រៀងខារ៉ាអូខេ គ្មានលុយសងឲ្យ បង្កការអុកឡុកក្នុងហាង នគរបាលចាប់ខ្លួន៣នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖   ក្មេងស្ទាវ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈចូលផឹកស៊ីក្នុងហាងខារ៉ាអូ​ខេ​​អស់លុយច្រើនគ្មានលុយសងបម្រុងប្រើហិង្សាដាក់ម្ចាស់ហាងទៀត។

ហេតុការណ៍នេះកើតឡើង កាលពីយប់ថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៣១​ ឆ្នំា២០១៩ នៅហាងខារ៉ាអូខេ រស្មីឱរ៉ាល់ ស្ថិតនៅចំណុច​ភូមិជំនាប់ ឃុំសង្កែសាទប ​ស្រុ​កឱរ៉ាល់ ខេត្តកំពង់ស្ពឺ  ។

មន្រ្តីនគរបាលស្រុ​កឱរ៉ាល់ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់នេះ មានឈ្មោះ១- ថា ថៃ ភេ​ទប្រុស​ អាយុ​ ២៣ឆ្នាំ២-​ ឈ្មោះឡេង វេត ភេទប្រុ​ស អាយុ​៣០ឆ្នាំនិង៣-​ ឈ្មោះយ៉ន មេត្តា ភេទប្រុស អា​យុ​២៣ឆ្នាំ។

ទាំង៣នាក់មានទីលំនៅភូមិក្រាំង ឃុំហោងសំណំ ស្រុកឱរ៉ាល់ សាក្សីបានឲ្យដឹងថាមុនពេលកើតហេតុ​ជ​នសង្ស័យ​បា​នមកផឹកស៊ីច្រៀងខារ៉ាអូខេ នៅ​ហា​ង រស្មីឱរ៉ាល់ មានម្ចាស់ឈ្មោះ ញ៉ិប សុដុម ភេ​ទ​ប្រុ​ស អាយុ​៣៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាង​លើ អស់ប្រាក់​៤២​ម៉ឺនរៀល ហើយខ្វះលុយឲ្យម្ចាស់ហាង​ក៏ធ្វើសកម្មភាពចង់បណ្ដោះ​គ្នារត់​គេច តែត្រូវម្ចាស់ឃាត់មិន​ឲ្យចេញពីហាងត្រូវតែ​ទូទាត់​ប្រាក់​សិន។​

ពេលនោះជនសង្ស័យ​ទាំង៣​នា​ក់ស្រែកឡូឡា​នឹងបានទាញចម្ពាមកៅស៊ូនិង​កាំបិតផ្គាក់ចេញពី​ម៉ូ​តូ​ បង្កការអុកឡុក​កាប់តុនិងជញ្ជាំងគំរាមម្ចាស់ហា​ងទៀតផងធ្វើឲ្យ​ ម្ចាស់ហាងបានរត់មកខាងក្រៅប្ដឹងសមត្ថកិច្ច​ជួយអន្ដរាគមន៍​ ។

ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់រួមនឹងវត្ថុតាងកាំបិតផ្គាក់​ យកមកអធិការដ្ឋាននគរបាល​ស្រុកឱ​រ៉ាល់​ ដើម្បីធ្វើការសាកសួរ​ និងចាត់ការតាមនី​តិវិ​ធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print