ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០១៩នេះ មន្ត្រីជំនាញរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងមន្ទីរសាធារណៈការខេត្តព្រះសីហនុ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យ និងអនុវត្តការងារសំណង់ស្ទាក់ទឹកបង្ហៀរពីស្ថានីយ១៦ ហិតតា និងស្តារព្រែក ដល់ស្ពានព្រែកអូយ៉ាដា ដើម្បីជួយបន្សាប និងបស្សុទទឹកកខ្វក់ដែលហូរចេញពីអាងប្រព្រឹត្តកម្ម ជួយសម្អាតកករ និងទប់ស្កាត់សំរាម ជួយចម្រោះទឹកឲ្យស្អាតបន្ថែមទៀតដេីម្បីកុំឲ្យប៉ះពាល់ទឹកសមុទ្រ បរិស្ថានជុំវិញ និងសុខាមាលប្រជាពលរដ្ឋទូទៅ ទេសចរណ៍ជាតិ និងអន្តជាតិ៕ ដោយ៖ សហការី