សម្តេចតេជោថា “ដាច់ខាតការពាររបបរាជានិយម ទោះក្នុងតម្លៃណាក៏ដោយ” ក្រោយអាស៊ីសេរី ផ្សាយមួលបង្កាច់

ចែករំលែក៖

ភ្នំពេញ៖ សេចក្ដីថ្លែងការណ៍របស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រកាន់ជំហរដាច់ខាតនិងឥតងាករេ ទោះបីក្នុងតម្លៃណាក៏ដោយ “ការពាររបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ព្រះរាជបល្ល័ង្ក និង បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ឱ្យបានគង់វង្ស”។

សេចក្ដីថ្លែងការណ៍ នៅថ្ងៃទី១ ខែកុម្ភៈ នេះ ច្រានចោលនិងបដិសេធយ៉ាងម៉ឺងម៉ាត់បំផុតនូវការផ្សាយរបស់វិទ្យុអាស៊ីសេរី នៅរាត្រីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នូវព័ត៌មានមិនពិត មានលក្ខណៈបំភ័ន្ត និង បំពុលសាធារណមតិអំពី “ផែនការរបស់រាជរដ្ឋាភិបាលគ្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកែប្រែរបបរាជានិយមអាស្រ័យធម្មនុញ្ញឱ្យទៅជារបបសាធារណរដ្ឋ”។

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស សូមសាធារណមតិជាតិនិងអន្តរជាតិ កុំជឿឱ្យសោះនូវការផ្សាយព័ត៌មានក្លែងក្លាយ ជាទស្សនៈរបស់វិទ្យុអាស៊ីសេរី ដែលជានិច្ចកាល គ្មានគោលបំណងអ្វីក្រៅពីការបំភ័ន្ត មួលបង្កាច់ និង បំពុលសាធារណមតិ បង្កចលាចល បំបែកបំបាក់ធ្លុងសាមគ្គីជាតិ និង បំផ្លាញសុខសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍរបស់កម្ពុជានោះឡើយ ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print