រូដូវចូលឆ្នាំចិន ជាពេលវេលា សម្រាក់និងដើរកម្សាន្ត រយៈពេលយូបំផុត សម្រាប់ពលរដ្ឋចិនក្រោយពេលមួយឆ្នាំធ្វើការយ៉ាងសកម្ម។ ប៉ុន្តែដំណើរកម្សាន្តបានរង្ការរំខានដោយសារតែព្រិលធ្លាក់យ៉ាងក្រាស់គ្រប់ដណ្តប់ទីក្រុងមួយចំនួន ក្នុងនោះមានទីក្រុងប៉េកាំងជាដើម ។
សម្រាប់ទីក្រុងប៉េកាំង ព្រិលចាប់ផ្តើម ធ្លាក់ចាប់ពីថ្ងៃទី ៦ខែកុម្ភៈ ធ្វើឲ្យចរាចរណ៍នានាត្រូវផ្អាក់ក្នុងនោះមានជើងហោះហើរ ផ្លូវរថយន្ត និងផ្លូវដែកជាដើម ដោយសារតែ ព្រិលគ្រប់ដណ្តប់ លិចផ្លូវ ។
សារព័ត៌មាន ស៊ីនហួបានផ្សាយថា នៅថ្ងៃទី៧ខែមករាព្រិលបានចាប់ផ្តើមធ្លាក់ នៅតាមសង្កាត់ខ្លះក្នុងទីក្រុងប៉េកាំង ដូចជានៅសង្កាត់ Yanqing និង Huairouផងដែរ ។ ស្ថានីយអាកាសធាតុជាង១០កន្លែងក្នុងទីក្រុងប៉េកាំង បានសង្កេតមើលយ៉ាងប្រុងប្រយ័ត្ន អំពីការធ្លាក់ព្រិលនេះ ស្របពេលដែលអភិបាលក្រុងប្រកាសអំពីការធ្លាក់ព្រិល បានចូលមកដល់ហើយ ទៅកាន់ពលរដ្ឋចិនដែលកំពុងតែសប្បាយរីករាយ ទទួលអំណរឆ្នាំថ្មីនោះ ។
ការធ្លាក់ព្រិលបែបនេះ កើតមានជាយូរលង់ណាស់ហើយ គ្មានអ្វីជារឿងចម្លែកនោះទេ ពីព្រោះថា វាមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ ប៉ុន្តែវាបានធ្វើឲ្យអាកាសធាតុត្រជាក់ ស្របពេលដែលពលរដ្ឋកំពុងជួបប្រទះនូវរដូវរងាស្រាប់ផងនោះ ។
មិនដែលមានម្តងណាឡើយ នៅក្នុងទីក្រុងប៉េកាំង ដែលថា រដូវរងាហើយ គ្មានការធ្លាក់ព្រិលនោះ រាប់តាំងពីឆ្នាំ១៩៥១រៀងមក ការធ្លាក់ព្រិលនេះមានយ៉ាងតិច៥ថ្ងៃជាប់គ្នា ៕