អគី្គភ័យបានលេបត្របាក់រោងចក្រផលិតម្ចុល(មីកូដុ) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំបូល អស់ស្ទើទាំងស្រុង

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គីភ័យលេបត្របាក់រោងចក្រផលិតម្ចុល ដេរយីហោ( មីកូដុ )ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសកំបូល ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ អស់ស្ទើតែទាំងស្រុង ដោយបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍ កាលពីវេលាម៉ោង២ និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៏ ទី៩ ខែកុម្ភះ​ ឆ្នាំ២០១៩។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ រោងចក្រកើតហេតុខាងលើនេះមិនមានកម្មករធ្វើការនោះទេ ហើយពេលកេីតហេតុគេសង្កេតឃេីញមានផ្សែងហុយ រួមជាមួយអណ្ដាតភ្លើងឆេះឡើងយ៉ាងសន្ធោសន្ធៅតែម្ដង ទើបភ្លាមនោះ ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យជាច្រេីនគ្រឿងមកជួយអន្តរាគមន៍យ៉ាងញ៉ាប់ដៃញ៉ាប់ជើងផងដែរ ។
​ សមត្ថកិច្ចបានឲ្យដឹងថា​ ករណីអគ្គីភ័យខាងលេីត្រូវបានប្រេីប្រាស់រថយន្តពន្លត់អក្គីភ័យជាង២០គ្រឿង​ ដោយប្រេីទឹកអស់ជាច្រើនឡាន និងប្រើរយះពេលជាង៣ម៉ោងទេីបអាចគ្រប់គ្រង់ស្ថានការបានទាំងស្រុងនៅវេលាម៉ោង៥និង៣០នាទីរលត់ទាំងស្រុងនៅថ្ងៃខែដដែល។ ហើយក្នុងការជួយពន្លត់អគ្គីភ័យនេះ កម្លាំងជំនាញពិបាកនិងអន្តរាគមន៍បន្តិច ដោយសារតែការឆាបឆេះនោះគឺពិបាកចូលទៅបាញ់ពន្លត់នៅខាងក្នុង តែមិនបណ្ដាលឲ្យមនុស្សរងរបួសនោះឡើយ ។
​ សមត្ថកិច្ចបានបន្តទៀតថា​ រោងចក្រដែលឆេះមានទំហ៊ុំ ទទឹង៤៥ម៉ែត្រ បណ្តោយ៦៥ម៉ែត្រនិងសម្ភារះក្នុងរោងចក្រ គឺត្រូវបានអគ្គីភ័យលេបត្របាក់អស់ស្ទើទាំងស្រុង​ ។ ចំណែកមូលហេតុនៃការឆាបឆេះរោងចក្រនេះ សមត្ថកិច្ចមិនទាន់បញ្ចាក់ឲ្យដឹងនោះទេ ៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print