ថៃបានហាមប្រាំរាជ្យវង្សចូលរួមនៅក្នុងឆាកនយោបាយ ដោយតាំងពីដើមមកមិនមាន សមាជិករាជ្យវង្សចូរួមនយោបាយនោះឡើយ ។ នៅពេលនេះ ព្រះនាងម្ចាស់Ubolratana ដែលជាព្រះរាមរបស់ព្រះមហាក្សត្រMahaMajiralongkorn បានសម្រេចចូលរួមនយោបាយ ដោយឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅក្នុងគណបក្ស រក្សាជាតិថៃ ។
ដោយមានការជំទាស់ ខ្លាំង ព្រះនាងអាចនឹង លាលែងចេញពីរាជ្យវង្ស ទៅជាប្រជារាស្ត្រ ធម្មតាវិញ ដើម្បីបម្រើនយោបាយ ប្រទេសជាតិ ។ កន្លងមក កាលពីថ្ងៃទី៨ខែកុម្ភៈ ព្រះមហាក្សត្រថៃ MahaMajiralongkornបានមានព្រះបន្ទូលថា គណបក្សនយោបាយមួយបានសម្រេចជ្រើសរើស ព្រះរាម របស់ព្រះអង្គធ្វើជាបេក្ខភាព នយោ បាយ ដើម្បីទទួលបានការគាំទ្រខ្ពស់ពីពលរដ្ឋ គឺជារឿង ខុសនឹងរដ្ឋធម្មនុញ្ញ។
នៅក្នុងសេចក្តីប្រកាសរាជវាំងថៃ បានបញ្ជាក់ថា«ការបញ្ជូនសមាជិក រាជ្យវង្ស ជាន់ខ្ពស់ ចូលក្នុងនយោបាយ គឺជារឿងដើរផ្ទុយជាមួយប្រពៃណីរាជ្យវង្សនិងច្បាប់ធម្មនុញ្ញ…ទាំងនោះមិនសមហេតុផលឡើយ។
កន្លងមកគណបក្ស រក្សាជាតិថៃ ដែលជាគណបក្សនយោបាយដោយមានសមាជិក ជាបុគ្គលមានទំនាក់ទំនង ជិតស្និទ្ធនិងអតីតនាយករដ្ឋមន្ត្រី ថាក់សីនស៊ីណាវ៉ាត្រា បានសម្រេចជ្រើសរើស ព្រះរាម Ubolratana ជាបេក្ខភាពសម្រាប់តំណែងនាយករដ្ឋមន្ត្រី ប្រសិនបើគណបក្សទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោតនាពីថ្ងៃទី២៤ខែមីនាឆ្នាំ២០១៩ ។
ចំណែកព្រះនាងម្ចាស់UbolratanaRajakanyaSirivadhanaBarnavadiក៏បានលើកឡើងផងដែរថា ព្រះ អង្គបានអនុវត្តសិទ្ធិពលរដ្ឋរបស់ខ្លួន ទើបទទួលយកនៅសំណើរ ជាបេក្ខភាពនាយករដ្ឋមន្ត្រី របស់គណបក្សនយោបាយមួយ សម្រាប់ការបោះឆ្នោតខាងមុខ ។
នៅក្នុងបណ្តាញ Instagram ព្រះនាងម្ចាស់Ubolratana ព្រះជន៦៧ព្រះវស្សា បានមានព្រះបន្ទូលថា«ខ្ញុំសុខចិត្តបោះបង់ តំណែង រាជ្យវង្ស ដោយរស់នៅជាពលរដ្ឋធម្មតា ។ ខ្ញុំទទួលយកនៅ សំណើររបស់គណបក្ស រក្សាជាតិថៃ ធ្វើជាបេក្ខភាព ដើម្បីបង្ហាញពីសិទ្ធិសេរីភាព របស់ពលរដ្ឋថៃមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ៕