បទ”ស្រលាញ់អូនដល់កាន់ឈើច្រត់” របស់ជ័យ សុវ៉ាតទាក់ចិត្តអ្នកកំពុងមានស្នេហ៍ផ្អែមល្ហែម

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ា បានការចាប់អារម្មណ៍ខ្លាំងក្រោយពីលោកបានបញ្ចេញ MV បទចម្រៀងថ្មីមនោសញ្ចេតនាផ្អែមល្ហែមស៊ីជម្រៅគឺបទ ”ស្រលាញ់អូនដល់កាន់ឈើច្រត់”។ ដាក់បង្ហោះត្រឹមមួយថ្ងៃបទនេះមានអ្នកចូលទស្សនាប្រមាណជាង២សែនដងរួចមកហើយនោះ។
​ក្រោយលេចមុខក្នុងផលិតកម្មសាន់ដេ មិនបានប៉ុន្មានផង តារាចម្រៀង ជ័យ សុវ៉ាត បានបញ្ចេញស្នាដៃបទចម្រៀងមួយចំនួនដែលទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ដូចជាបទ “កុំប៉ះសង្សារខ្ញុំ” និងបទ”ក្រចេះស្នេហ៍បង” ជាដើម។ កាន់តែចាក់ទម្លុះទីផ្សារ និងចំបេះដូងអ្នកគាំទ្រតារាចម្រៀងរូបនេះបានបញ្ចេញស្នាដៃបទចម្រៀងថ្មីរួមទាំងការសម្តែងប្រកបដោយភាពទាក់ទាញចិត្តអ្នកស្តាប់ នោះគឺបទ”ស្រលាញ់អូនដល់កាន់ឈើច្រត់” ដែលចូលរួមសម្តែងដោយតារាប្រុសស្រីវ័យក្មេងស្រស់សង្ហា និងស្រស់សោភាជាច្រើន។

តារាចម្រៀងរូបនេះបានបញ្ជាក់ថា លោកពិតជាពេញចិត្ត បទចម្រៀងនេះជាខ្លាំង និងក្រោយពីទទួលបានការកោតសរសើរពីអ្នកគាំទ្រថាជាបទដែលធ្វើឲ្យអ្នកមានស្នេហាផ្អែមល្ហែមពេញចិត្ត។ អ្វីដែលកាន់តែធ្វើឲ្យបទនេះពេញនិយមសម្រាប់អ្នកគាំទ្រគឺក្រោយពីបទចម្រៀងនេះត្រូវបានអ្នកមានស្នេហាផ្អែមល្ហែមជាច្រើនយកមកដាក់បញ្ចូលក្នុងវីដេអូរបស់ពួកគេតាមរយៈការលេងបណ្តាញសង្គមពេញនិយមTik Tokនោះ។ លោកថាអ្នកគាំទ្រជាច្រើនបានផ្ញើរូបភាពផ្អែមល្ហែមរួមជាមួយគូស្នេហ៍ពួកគេមកហើយលោកជាបន្តបន្ទាប់។

លោកថាបទចម្រៀងខាងលើគឺចាប់ផ្តើមចេញជាMVតែម្តង ដែលបទនេះចំណាយការផលិតយូរខណៈដែលការថតបទចម្រៀងនេះមានចំនួន២ថ្ងៃនៅតំបន់មួយចំនួននៅភ្នំពេញពិសេសនៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ និងតំបន់អរិយក្សត្រ។

ឆ្លើយតបការគាំទ្រកាន់តែច្រើនក្រោយបញ្ចេញស្នាដៃថ្មីនេះដែរលោកក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញស្នាដៃបទចម្រៀងថ្មីៗមួយចំនួនទៀតដែលមានទាំងបទចម្រៀងបែបប្រជាប្រិយខ្មែរសម្រាប់ឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ និងបទញាក់កន្ត្រាក់អារម្មណ៍ផងដែរ។

លោករំពឹងដែរថាស្នាដៃបទចម្រៀងថ្មីៗរបស់លោកនឹងទទួលបានការគាំទ្រជាបន្តទៀត ហើយលោកសន្យាថាលោក អ្នកនិពន្ធ តារាសម្តែង និងផលិតករ នឹងបញ្ចេញឲ្យអស់ពីលទ្ធភាពដើម្បីបម្រើការកម្សាន្តរបស់ទស្សនិកជន៕ ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print