ភ្នំពេញ៖ រថយន្តកាមរីហាយប្រ៊ីត១គ្រឿងរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ខណៈដែលកំពុងបើកឆ្លងផ្លូវជិតផុតហើយក៏មានរថយន្តដឹកឥដ្ឋ១គ្រឿងបើកក្នុងល្បឿលឿនចាប់ហ្វ្រាំងមិនទាន់មកបុកពីក្រោយ ។

កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ តាមបណ្តោយផ្លូវភ្នំពេញហាណូយកែងនិងផ្លូវបេតុង ស្ថិតក្នុងភូមិ-សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពពីអ្នកឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាកកាមរីហាយប្រ៊ីតពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 2P-3537 បើកបរក្នុងទិសដៅពីកើតទៅលិចក្នុងគោលបំណងឆ្លងផ្លូវហើយបត់ឆ្វេងពេលឆ្លងជិតផុតស្រាប់តែមានរថយន្ត១គ្រឿងទៀតម៉ាកហុីយ៉ាន់ដាយ ពណ៍សពាក់ស្លាកលេខ ព0192ភព3ដោយមានដឹកឥដ្ឋពេញរថយន្តផងនោះ បើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុក៏ចាប់ហ្វ្រាំងមិនទាន់ហើយក៏ជ្រុលទៅបុក និងរថយន្តហាយប្រ៊ីតពីក្រោយពេញទំហឹងបណ្តាលអោយរងការខូចខាតតែម្តងប៉ុន្តែមិនមានអ្នករងរបួសទេ ។
ក្រោយកើតហេតុអ្នកបើកបររថយន្តដឹកឥដ្ឋរត់គេចខ្លួនបាត់ហើយបានទុករថយន្តដើម្បីអោយថៅកែមកដោះស្រាយ ៕


...
ដោយ៖ តុង សីហា