ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ ចំការអំពៅស្ករចំនួន៨៣ហិកតាត្រូ វបានអណ្តាតភ្លើងឆាបឆេះបង្កការភ្ ញាក់ផ្អើលដល់កម្មករនាំគ្នាជួ យពន្លត់ប៉ុន្តែមិនអាចគ្រប់គ្រងស្ថានការណ៍បានទេ ព្រោះភ្លើងឆេះ ពេញក្រមុំទៅហើយ ។
ហេតុការណ៏នេះកើតឡើងកាលថ្ងៃអង្គា រ៍ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ពីវេលាម៉ោង១១ព្រឹក នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ស្ថិតនៅក្នុង ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើតាមលោក កុយ សារ៉េន ម្ចាស់ចំការអំពៅបានឲ្យដឹងថា មុនពេលមានភ្លើងឆេះគេឃើញមានកម្ មករកំពុងកាប់អំពៅ និងមានម៉ាស៊ីនច្រូតក៏កំពុងតែច្ រូតផងស្រាប់តែសុខៗមានជាអណ្តាតភ្ លើងឆេះយ៉ាងសន្ធោសន្ធៅហើយស្លឹកអំ ពៅហោះរាយប៉ាយពិបាកគ្រប់គ្រងខ្លាំ ងណាស់។
លោកបានបន្តទៀតថា ខណៈដែលភ្លើងកំពុងឆេះនោះក្រុមកម្ មករនាំគ្នារត់មកការដ្ឋានដើម្បី មកយកអាត្រាក់ទ័រភ្ជួរកាត់ចំកា រអំពៅនិងបាញ់ទឹកប៉ុន្តែមិនបានជោ គជ័យនោះទេដោយសារមានខ្យល់បក់ហើ រស្លឹកអំពៅដែលឆេះមកកាត់មុខអាត្ រាក់ទ័រ ហើយការឆេះនោះវាលឿនពេកកម្មករស្ទើ ររត់ពុំរួចផងដោយចំការអំពៅក្រុ មហ៊ុនរបស់គាត់ ឆេះអស់ចំនួនប្រមាណ ៥៧ហិចតានិងរបស់ក្រុមហ៊ុន សុផាត សំណាង អស់ចំនួន ២៦ ហិចតាផងដែរ។
លោកបានបញ្ជាក់ទៀតថា ភ្លើងរលត់ទៅវិញនៅម៉ោង ២:២០ នាទីរសៀលថ្ងៃដដែល ហើយមូលហេតុបណ្តាឲ្យឆេះនេះមិនដឹ ងច្បាស់ថាជាករណីឆេះដោយសារធម្មជា តិ ឬមានអ្នកលួចដុត ឬជក់បារីបោះកន្ទុយបារីនោះទេ បច្ចុប្បន្ននេះសមត្ថកិច្ចកំពុ ងធ្វើការស្រាវជ្រាវបន្តទៀត ៕ ដោយ ៖ យឹម ស៊ីថាន