មនុស្ស​ប្រុស​ស្រី​ចំនួន​៦នាក់​ត្រូវឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន​ ដកហូតប្រភេទថ្នាំMDMA ចំនួន៣​៨​គ្រាប់​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ ៖  លោក​ឧត្តម​សេនីយ៍​ត្រី​ស៊ុន​ សុផាត​ ស្នងការ​រង​ទទួលផែនប្រឆាំងបទល្មើសបានឲ្យដឹងថា នៅ យប់​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ២២និង៣០នាទី​ កម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀន​បាន​បង្ក្រាប​បទល្មើសគ្រឿងញៀនមួយ​ករណី ស្ថិតនៅក្រុម១០ ភូមិ៣ សង្កាត់​លេខ៣ ក្រុង/ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សៀ រិទ្ធីសក្ក័ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ចាប់​យក​បានថ្នាំញៀន​ ប្រភេទ MDMA ចំនួន៣៨ គ្រាប់ និង​ ទូរ​សព្ទ័​១គ្រឿង។
បន្ទាប់​ពីសាកសួរបំភ្លឺពី ឈ្មោះ សៀ រិទ្ធីសក្ក័ បាន​បង្ហាញ​ សមត្ថកិច្ច​ទៅឃាត់ខ្លួនឈ្មោះ  ពុធ រតន: ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ និង​ មិត្តភ័ក្ដិ​ ចំនួន ៤ នាក់ទៀត ដែលមានឈ្មោះដូចខាងក្រោម ៖
     ១-ឈ្មោះ ចេង ប៉េងលាង ភេទប្រុស
     ២-ឈ្មោះ សុខ វុទ្ធី ភេទប្រុស
     ៣-ឈ្មោះ ថង ស្រីនីត ភេទស្រី
     ៤-ឈ្មោះ​ ពុធ​ រតនៈ​ ភេទប្រុស​
     ៥-ឈ្មោះ ខ្នា អេងហួរ ភេទស្រី នៅ​ ក្រុមទី​២៧ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ រួចយើងក៏បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តតែម្តង ។
     ករណី​នេះ​សមត្ថកិច្ច​ជំនាញ​ កំពុង​កសាង​សំណុំរឿង តាម នីតិវិធីបញ្ជូន ទៅសាលាដំបូងខេត្ត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print