កុមារា កុមារី ជាសិស្សានុសិស្សខ្មែរឥស្លាមក្រីក្រ៧០នាក់ នៅបឋមសិក្សាច្រាំងចំរេះ ទទួលសម្ភារៈសិក្សាពីអ្នកតំណាងរាស្ដ្រមណ្ឌលភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ម៉ាណ ណាវី អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ និងតំណាងលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី ទទួល បន្ទុកបេសកកម្មពិសេស បានជួបសំណេះសំណាល ផ្តល់ដំបូន្មាន ដល់ក្មួយៗ កុមារា កុមារី ជាសិស្សានុសិស្សខ្មែរឥស្លាមក្រីក្រ ដែលកំពុងសិក្សា៧០នាក់ ដោយបាន នាំយកនូវអំណោយសម្បុរសធម៏ ជាកាតាបស្ពាយ សៀវភៅ ប៊ិចខ្មៅដៃ និងសម្ភារៈសិក្សា ជាច្រើនទៀត ផ្ដល់ជូន ក្មួយៗ ដើម្បីបានសិក្សាដែលកំពុង ត្រូវការ និងមានការខ្វះខាត ។

ពិធីចែកអំណោយនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅសាលាបឋមសិក្សាច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ក្នុងឱកាសនោះលោកស្រី ម៉ាណ ណាវី បានផ្តាំផ្ញើរដល់ប្អូនៗកុមារា កុមារី ជាសិក្សានុសិស្ស ទាំងអស់ត្រូវខិតខំប្រឹងរៀនសូត្រ ដើម្បីអនាគតរបស់ខ្លួន គ្រួសារ និងសង្គមជាតិ។  ព្រោះក្មួយៗ ជាទំពាំស្នងឬស្សី បើប្អូនៗខិតខំសិក្សារៀនសូត្រ នោះប្អូនៗ ទទួលបាន ភាពជាអ្នកដឹកនាំ និងទទួលបានអនាគត ល្អទៅថ្ងៃមុខជាក់ជាមិនខាន ។

លោកស្រីបន្តថា៖ បច្ចុប្បន្ន ប្រទេសជាតិ មានសុខសន្ដិភាព ពេញលេញ ប្រជាពលរដ្ឋមាសិទ្ធិសេរីភាពប្រកបមុខរប ដោយ មិនរើសអើង ការរស់នៅក្រោមដំបូលសន្ដិភាព មិនប្រកាន់ ពូជសាស្ដ្រ ភាសាពណ៌ សម្បុល អ្វើឡើយ ។

នេះដោយសារក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីប្រទេសជាតិ មានការរីកចំរើនឥតឈប់ឈរ ដែលសង្គមយើងកាន់តែត្រូវការធនធាន មនស្ស ដើម្បីបំពេញសេចក្តីត្រូវការក្នុងសម័យកាលសាកល​ភាវូបនីយកម្ម។ ដូចនេះគឺជាឪកាសដ៏មានតម្លៃសម្រាប់ប្អូនៗ ទាំងអស់គ្នាដែលជាទំពាំងស្នងឬស្សី ត្រូវចាប់ផ្តើមកសាងខ្លួនពីពេលនេះតទៅ ជាពិសេសការពង្រឹងសមត្ថភាព ខិតខំរៀនសូត្រ ចេះមានទំនាក់ទំនងសាមគ្គី ភាពជាមួយអ្នកនៅជុំវិញខ្លួន ជាមួយមិត្តភក្តិរួមថ្នាក់ រួមសាលា រួមសហគមន៏ ត្រូវធ្វើជាសិស្សល្អ កូនល្អ សិស្សគំរូ ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ និងមាតាបិតា កត្ដាទាំងអស់នេះដែលសង្គមជាតិកំពុងត្រូវការនាក់ ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print