ឃោឃៅ យកតួណឺវីសចាក់កប្រពន្ធនៅផ្ទះ ឪក្មេក​ ខឹងហៅមកផ្ទះជាមួយមិនព្រមមក

ចែករំលែក៖

ខេត្តកណ្តាល​៖បុរសម្នាក់មានជម្លោះជាមួយប្រពន្ធខ្លួនឯងជាច្រើនដង រហូតស្រ្ដីប្រពន្ធទ្រាំពុំបាន បានចាកចេញពីផ្ទះទៅនៅជាមួយឪពុកម្ដាយ ជាហេតុធ្វើឲ្យប្ដីស្រ្ដីរងគ្រោះខឹងបានទៅផ្ទះឪពុកម្ដាយខាងប្រពន្ធ ដើម្បីហៅប្រពន្ធមកវិញ តែប្រពន្ធមិនមកក៏យកដែកទួណឺវីសចាក់ទៅលើស្រ្ដីរងគ្រោះជាប្រពន្ធចំបំពង់កបណ្ដាលឲ្យរងបួសធ្ងន់ រួចជនសង្ស័យជាប្ដីបានរត់គេចខ្លួនបាត់ស្រមោល ។ ករណីខាងលើនេះ បានកើតឡើង នៅថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង ២១ និង១០នាទី នៅចំណុចភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ស្រ្ដីរងគ្រោះឈ្មោះ សុខ ផល្លា ភេទស្រី អាយុ៣៦ឆ្នាំ ជាតិខ្មែរ រីឯជនសង្ស័យឈ្មោះ ជួង ជឹម ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ។ ជនសង្ស័យនិងស្រ្ដីរងគ្រោះត្រូវជាប្ដីប្រពន្ធនឹងគ្នា មានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា កន្លងមកស្រ្ដីរងគ្រោះនិងជនសង្ស័យជាប្ដី រស់នៅពុំសូវចុះសម្រុងនឹងគ្នាទេ តែងមានជម្លោះឈ្លោះគ្នាជាញឹកញាប់ និងរហូតលែងលះគ្នាចំនួន៤ដងរួចមកហើយ ។ លុះមកដល់ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៩ ស្រ្ដីរងគ្រោះនិងជនសង្ស័យមានទំនាស់ជាមួយគ្នា រួចស្រ្ដីជាប្រពន្ធបានចេញពីផ្ទះទៅនៅផ្ទះឪពុកម្ដាយរបស់ខ្លួន លុះមកដល់វេលាម៉ោងកើតហេតុ បុរសជាប្ដីបានទៅផ្ទះឪពុកម្ដាយខាងប្រពន្ធ ដើម្បីហៅប្រពន្ធឲ្យត្រឡប់មកផ្ទះវិញ តែប្រពន្ធមិនមកជាមួយ បុរសជាប្ដីបានអូសដៃប្រពន្ធចូលទៅក្នុងបាយក្បែរពាងទឹក រួចយកទួណឺវីសចាក់ស្រ្ដីរងគ្រោះជាប្រពន្ធចំបំពង់ក រួចជនសង្ស័យជាប្ដីរត់គេចខ្លួនបាត់តែម្ដង ។
ក្រោយពីមានហេតុការណ៍កើតឡើង ស្រ្ដីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យាបលានៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ។ ចំណែកជនសង្ស័យដែលរត់គេចខ្លួន ត្រូវបាននគរបាលជំនាញស្រុកកសាងសំណុំរឿងតាមស្រាវជ្រាវរកចាប់ខ្លួនចាត់ការតាមច្បាប់ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print