ឃាត់ខ្លួនមនុស្ស៤នាក់ករណីប្រឆាំងនិងអ្នករាជការសាធារណៈ

ចែករំលែក៖

ភ្នំពេញ ៖កាលពីថ្ងៃទី១៥ ខែកុម្ភះឆ្នាំ២០១៩វេលាម៉ោង១៥និង៣០នាទីនៅចំណុចក្នុងបឹងសំរោង ភូមិគ្រួស សង្កាត់សំរោងខណ្ឌព្រែកព្នៅ កម្លាំងសម្ថកិច្ចខណ្ឌព្រែកព្នៅបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ពីបទ ប្រឆាំងនិងរាជការ។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ១ឈ្មោះជឿងវឹងលិនភេទប្រុសអាយុ២៩ឆ្នាំជនជាតិ​វៀតណាមមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឌួងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ទី២/ឈ្មោះ​ងៀង យ៉ំាងដាង ភេទប្រុសអាយុ៣៤ឆ្នាំជនជាតិវៀតណាមមុខរបរកម្មករ ស្នាក់នៅផ្ទះបែរចិញ្ជឹមត្រី ខណ្ឌឬស្សីកែវ  ទី៣/ ឈ្មោះយ៉ យ៉ំាងទឹង ភេទប្រុសអាយុ២៨ឆ្នាំជនជាតិវៀតណាមមុខរបរកម្មករស្នាក់នៅភូមិឌួងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ទី៤/ ឈ្មោះហូយ៉ំាងហុងភេទប្រុសអាយុ៥២ឆ្នាំជនជាតិវៀតណាមមុខរបរកម្មករស្នាក់នៅភូមិឌួង សង្កាត់ព្រែកព្នៅ ។

តាមសមត្ថនៅកិច្ចបានបញ្ជាក់ប្រាប់ថាកាលពីថ្ងៃទី១៥ ខែកុម្ភះឆ្នាំ២០១៩វេលាម៉ោង១៥និង៣០នាទីមុនពេលកើតហេតុកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅបានចុះត្រួតពិនិត្យស៊ងចិញ្ចឹមត្រីក្នុងបឹងសំរោងដែលត្រូវហាមឃាត់និងរុះរើលុះមកដល់ចំណុចកើតហេតុខាងលើក៍បានប្រទះឃើញជនសង្ស័យចំនួន០៤នាក់ខាងលើកំពុងសាងសង់ស៊ងចិញ្ចឹមត្រីក្នុងតំបន់ហាមឃាត់ឃើញដូចនោះកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌក៍បានធ្វើការហាមឃាត់ ប៉ុន្តែក្រុមជនសង្ស័យមិនឈប់ឡើយរួមមកកម្លាំងសណ្ដាប់ធ្នាប់ក៍បានរាយការណ៍ទៅសាលាខណ្ឌព្រេែកព្នៅ ។

ក្រោយពីទទួលបានការរាយការណ៍ពីកម្លាំងភ្លាមលោកស៉ឹមសុផងនាយករដ្ឋបាលខណ្ឌបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះទៅហាមឃាតម្ដងទៀត ប៉ុន្តែជនសង្ស័យខាងលើនៅតែបន្ដធ្វើទៀតរួមក៍បានទាស់ពាក្យសំដីគ្នាភ្លាមនោះកម្លាំងក៍បានឃាត់ខ្លួនជនសង្ស័យខាងលើមកអធិការដ្ឋានខណ្ឌព្រែកព្នៅតែម្ដង ។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បីសាកសួរបន្តនិងកសាង ស៉ំណ៉ំរឿងបញ្ជូនទៅតុលាការ ៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print