ខេត្តព្រះសីហនុ ៖ គួរអោយអនិច្ចាណាស់ ឈប់ចាំប្រពន្ធនៅក្នុងរថយន្តចូលទិញរបស់របរស្រាប់តែមានរថយន្តធុនធំមួយគ្រឿងក្រឡាប់សង្កត់លេីរថយន្ដពីរគ្រឿង បណ្តាលអោយមនុស្ស របួសនិងស្លាប់ម្នាក់ គឺបុរសដែលអង្គុយចាំប្រពន្ធនោះតែម្តង ។
ប្រភពព័ត៌មាននៅកន្លែងកេីតហេតុនិយាយអោយដឹងថា នៅមុនពេលគ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីងមានបុរសម្នាក់បានកំពុងឈប់រថយន្តរង់ចាំ ប្រពន្ធនិងកូនចុះទៅទិញនំចំណី ស្រាប់តែឡានធំក្រឡាប់លើរថយន្ដតែម្តង កាលពីវេលាម៉ោងប្រមាណ៩និង៤០នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៤០-១៤១ ( ផ្លូវបំបែកស្រែអំបិល) ភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
តាមប្រភពព័ត៌មានបឋមបន្តថា គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្ស ១នាក់ និង រងរបួសមនុស្សចំនួន១នាក់៖ ១-ឈ្មោះ សុទ្ធ រិទ្ធី អ្នកបេីករថយន្ដCRV គាបស្លាប់ នៅក្នុងរថយន្ត ។២-អ្នកបើកបររថយន្ត HYUNDAI រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ។
ចំណែករថយន្តទាំងបីគ្រឿង រងការខូចខាតធ្ងន់ ខណៈសមត្ថកិច្ចជំនាញស្ទូច យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកកំពង់សិលា ៕ ដោយ៖ជាយក្រុង