បើករថយន្តក្នុងស្ថានភាពស្រវឹងស្រា បុកគោយន្តកន្ត្រៃស្លាប់ម្នាក់នៅព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗខណៈកំពុងបើកបរគោយន្តកន្ត្រៃត្រូវបានរថយន្តក្រឡុកស៊ីម៉ងតិ៍បុកពេញទំហឹងបណ្តាលអោយស្លាប់នៅកន្លែហកើតហេតុ ចំណែករថយន្តបង្កនិងគោយន្តកន្ត្រៃរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី ថ្ងៃច័ន្ទ ១៤កើត ខែមាឃ ឆ្នាំចព.ស២៥៦២ត្រូវនឹងថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០១៩ វេលាម៉ោង ១៥ និង ៤៥ នាទី ត្រង់ចំណុចមុខផ្ទះ ទឹម សុភាលើផ្លូវលេខ១៥១ស្ថិត ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលមើតហេតុគេបានឃើញជនរងគ្រោះបើកគោយន្តកន្ត្រៃមួយគ្រឿងម៉ាក KOBUTA ពណ៌ក្រហម គ្មានស្លាកលេខធ្វើដំណើរលើផ្លូវលេខ១៥១ក្នុងទិសដៅពីលិចទៅកើតទិសដៅស្របគ្នា បើកបរដោយឈ្មោះដោប សារ៉ាន់ភេទប្រុសអាយុ៤៦ឆ្នាំស្នាក់នៅភូមិដីក្រហមឃុំនិពាន្វស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺស្លាប់នៅកន្លែងកើតហេតុ ។

ចំណែករថយន្តបង្ក ម៉ាក FUSOពណ៌សពាក់ស្លាកលេខភ្នំពេញ5A-2421ធ្វើដំណើរលើផ្លូវលេខ១៥១ក្នុងទិសដៅលិចទៅកើតបើកបរដោយឈ្មោះផាត់ខ្លីភេទប្រុស អាយុ ៣១ឆ្នាំជនជាតិខ្មែរ ស្នាក់នៅភូមិត្រពាំងរពាក់ឃុំត្រាចទងស្រុកឧត្តុង្គខេត្តកំពង់ស្ពឺ(ឃាត់ខ្លួន)លុះមកដល់កន្លែងកើតហេតុបានបុកពីក្រោយគោយន្តកន្ត្រៃបណ្តាលអោយអ្នកបើកគោយន្តស្លាប់តែម្តងនៅកន្លែងកើតហេតុ។

តាមសមត្ថកិច្ចបានបញ្ជាក់អោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កអោយមានមនុស្សស្លាប់ខាងលើនេះបណ្តាលមកពីអ្នកបើកបររថយន្តក្រឡុកស៊ីម៉ងតិ៍បើកក្នុងស្ថានភាពស្រវឹងស្រា។សមត្ថកិច្ចបន្តថា ករណីនេះបណ្តាលអោយគោយន្តកន្ត្រៃខូចខាតស្ទើរទាំងស្រុងចំណែករថយន្តបង្កខូចខាតតិចតួច។

ក្រោយកើតហេតុរថយន្តត្រូវបានសមត្ថកិច្ចការិយាល័យផ្លូវគោកធ្វើការវាស់វែងយកទៅរក្សាទុករហចាំធ្វើការដោះស្រាយតាមច្បាប់ ចំណែកសាកសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅស្រុកកំណើត ៕ ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print