យន្តហោះដឹកជញ្ជូនយោធា ទ្រង់ទ្រាយធំបំផុតរបស់អាមេរិក ប្រភេទ c-17 Clobemaster III បានចុះចត់នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ ដោយបានដឹកសម្ភារៈប្រធានាធិបតី មកកាន់ប្រទេសវៀតាណាមជាមុន ។
នៅលើយន្តហោះនោះ មានរថយន្តពាសដែកសម្រាប់ដឹកប្រធានាធិបតីដូណាលត្រាំ បំពេញទស្សនកិច្ច តំបន់ផ្សេងៗក្នុងប្រទេសវៀតណាម ។ជាមួយគ្នានេះដែរក្រុមចារកិច្ចអាមេរិកត្រួតពិនិត្យអាកាសយានដ្ឋាន អន្តរជាតិ នៅទីក្រុងហាណូយត្រៀមទទួលលោកត្រាំ។
ក្រុមចារកិច្ចអាមេរិក នៅព្រឹកថ្ងៃទី២០ខែកុម្ភៈ បានទៅត្រួតពិនិត្យ អាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ ត្រៀមល្ខណៈស្វាគមន៍ទទួលប្រធានាធិបតីដូណាលត្រាំ និងគីមជុងអ៊ុន ។ រថយន្ត៥គ្រឿង ដឹកក្រុមចារកិច្ចអាមេរិក ទៅកាន់អាកាសយានដ្ឋាន ។ តាមសារព័ត៌មានវៀតណាម បានផ្សាយថានៅវេលាម៉ោង ១០ព្រឹក ក្រុមចារកិច្ចអាមេរិក បានត្រួតពិនិត្យតំបន់ VIP សម្រាប់ស្វាគមន៍ប្រធានាធិបតី។
ក្រុមអ្នកសារព័ត៌មាន បរទេសជាច្រើន បានទៅកាន់អាកាសយានដ្ឋានដើម្បី ផ្តិតយករូបភាព នៃការត្រួតពិនិត្យ របស់ក្រុមចារកិច្ចអាមេរិក។ ការរក្សាសន្តិសុខ គឺជាអាទិភាពចម្បងបំផុត ក្រៅពីអាកាសយានដ្ឋាននៅតាមបណ្តាទីតាំងសំខាន់ៗដែលលោកត្រាំត្រូវទៅបំពេញទស្សនកិច្ច ។
ក្រុមសន្តិសុខ ជាង៨០០នាក់ ត្រូវបានដាក់ពង្រាយការពារ សុវត្ថិភាពនៅអាកាសយានដ្ឋាន។ ក្រៅពីនេះ ទីបញ្ជាការហោះហើរ អាកាសយានដ្ឋានអន្តរជាតិ Noi Bai ដើម្បីសម្រួលដល់ការហោះហើរ មកដល់នៃយន្តហោះ ដឹកប្រធានាធិបតីអាមេរិក ៕