ឆេះរថយន្តស៊េរីទំនើបម៉ាកអូរឌី១គ្រឿង ផ្អើលអ្នកដំណើរតាមផ្លូវ

ចែករំលែក៖

ភ្នំពេញ:រថយន្តស៊េរីទំនើបមួយគ្រឿងបានឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋនៅក្បែរនោះយកបំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់។

ហេតុការណ៍នេះបានកើតហេតុម៉ោង២សៀលថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៩ នៅផ្លូវលេខ៤៦០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថារថយន្តដែលត្រូវភ្លើងឆាបឆេះ ម៉ាកអូរឌី ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 2A-7807 ហើយរថយន្តសង្ស័យជារបស់មន្ត្រីប៉ូលិសខណ្ឌមានជ័យម្នាក់។

ប្រភពបន្តថា មូលហេតុឆេះរថយន្តនេះ សង្ស័យឆ្លងចន្តរអគ្គិសនី ក្រោយកើតហេតុ សមត្ថកិច្ច និងប្រជាពលរដ្ឋ បានធ្វើការបាញ់ពន្លត់រលត់ទាំងស្រុង ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print