ពលការនីខ្មែរឥស្លាម២នាក់ទៀតហើយ ត្រូវបានជួយសង្គ្រោះ ឲ្យមកកម្ពុជាវិញ ក្រោយចាញ់បោកមេខ្យល់ខុសច្បាប់ ទៅធ្វើការ នៅអារ៉ាប៊ីសាអូឌីតជាង ២ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីពលការិនីខ្មែរឥស្លាមបម្រើការងារនៅតាមផ្ទះចំនួន ២នាក់ ទៀតហើយ បានត្រឡប់មកដល់មាតុប្រទេសវិញ បន្ទាប់ពីត្រូវបាន លោក ឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានផ្តល់កិច្ចអន្តរាគមន៍ជួយដល់ពួកគាត់ ក្រោយពីបានចាញ់បោកមេខ្យល់ ដែលបាន បញ្ជូន នាងទៅបម្រើការងារតាមផ្ទះ ដោយខុសច្បាប់ នៅប្រទេស អារ៉ាប៊ីសាអូឌីតអស់រយៈពេលជាង២ឆ្នាំ ដោយមិនបាន ប្រាក់កម្រៃ សម្រាប់កម្លាំងពលកម្មអ្វីសោះនោះ ។

ពលការិនី ២នាក់នេះ បានមកដល់អាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញ កាលពីរាត្រី ថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំចាំរឺលទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី ២០ កុម្ភៈ ឆ្នាំ២០១៩ ។
ស្ត្រីរងគ្រោះទាំងពីរនាក់នេះ ឈ្មោះ តាំ ហ្វាត់ទ្រី អាយុ ២២ ឆ្នាំ រស់នៅភូមិ មេម៉ាយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និង ឈ្មោះ ឆាយ ផៃ អាយុ ២៦ឆ្នាំ មានទីលំនៅភូមិ អំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
នាង តាំង ហ្វាត់ទី បានរៀបរាប់ថា៖ នាងបានចាញ់បោកមេខ្យល់តាមរយះក្រុមហ៊ុម វៀតណាមខុសច្បាប់ ដោយបានមកបបួលឲ្យនាងទៅធ្វើការងារនៅ ប្រទេសអារ៉ាប់ប៊ីសាអូឌីត គឺធ្វើការងារនៅតាមផ្ទះនោះនឹងបានប្រាក់ខែខ្ពស់ ពេលខ្ញុំទៅដល់ធ្វើការងារតាមផ្ទះនៅ គេបាន ប្រើកម្លាំងពលកម្មរបស់ខ្ញុំរហូតដោយមិនឃើញឲ្យប្រាក់ខែអ្វីសោះ អស់រយះពេលជាងពីរឆ្នាំមកនេះ ថែមទាំងដក់ប៉ាស្ព័ពីខ្ញុំទៀត ។
ដោយមូលហេតុនេះហើយ ទើបខ្ញុំសម្រេចចិត្ត រត់ទៅប្ដឹងស្ថានទូត ទើបដឹង ដល់លោកឧកញ៉ា អូស្មាន ហាស្សាន់ ទើបលោកទំនាក់ទំនងទៅស្ថានទូត ឲ្យជួយអន្ដរាគមទើបខ្ញុំបានវិញត្រឡប់មកមាតុប្រទេសវិញនៅរាត្រីថ្ងៃទី២០កុម្ភៈ ឆ្នា២០១៩នេះ ។
អញ្ជើញទទួលស្រ្តីរងគ្រោះទាំងពីរនាក់នៅ ឯអាកាស យាន្តដ្ឋានអន្តរជាតិភ្នំពេញមាន លោក ម៉ន គ្រីយ៉ា រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជិវៈ លោក កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ឡុង យ៉េស ជំនួយការផ្ទាល់របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ។ តាមខ្លឹមសារ លោក ទេសរដ្ឋមន្រ្តី បានបង្ហោះនៅលើផេកហ្វេសប៊ុកផ្ទាល់ខ្លួននៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០១៩នេះថា៖ ពលការនីបំរើការងារតាមផ្ទះ ដែលបានចាញ់បោកមេខ្យល់នាំទៅរកការងារតាមរយៈ ក្រុមហ៊ុន មិនស្របច្បាប់វៀតណាម ហើយបានបញ្ជូនទៅធ្វើការនៅប្រទេស អារ៉ាប៊ីសាអ៊ូឌីត ទទួលរងគ្រោះ ខ្ញុំបានចាត់ចែង ដោះស្រាយ ដឹកនាំមកកម្ពុជាវិញ នៅយប់ថ្ងៃទី 20.2.19នេះ ម៉ោង 8.45 នាទី ។ សូមបងប្អូនកុំស្វែងរកការងារនៅក្រៅប្រទេសតាម រយៈ ក្រុមហ៊ុនដែលពុំមានអាជ្ញាប័ណ្ណស្របច្បាប់ ឬ អនុវត្តន៍ មិនត្រឹមតាមនិតិវិធីអោយសោះវានាំអោយយើងមាន គ្រោះថ្នាក់និងរងគ្រោះ ដូចនេះឯង ។ សូមក្មួយទាំងពីរជួបសំណាងល្អ បានជួបជុំគ្រួសារ រកការងារ បានល្អនៅកម្ពុជា ។
សូមបញ្ជាក់ថា៖ នេះគឺជាលើកទី៦ ហើយដែល លោកឧកញ៉ា អូស្មាន ហាស្សាន់ បានដោះស្រាយអោយបានវិលត្រឡប់មកកម្ពុជាវិញ ដោយសុវត្ថិភាព ដែលស្ត្រីរងគ្រោះទី១ ឈ្មោះ ម៉ាត់ សាណាស់ (សុះ រ៉ទស់) បានមកដល់មាតុ ប្រទេសវិញកាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៧, ទី២ ឈ្មោះ អេង ពៅ បានមកដល់នៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០១៨, ទី៣ ឈ្មោះ ម៉ាន គីរ៉ស់ បានមកដល់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨, ទី៤ ឈ្មោះ កែន ចន្ថា បានមកដល់ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៨, និង ទី៥ ឈ្មោះ លី សំរ៉ោះ បានមកដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print