លោក ហ៊ុន ម៉ានីអ្នកតំណាងរាស្ត្រ ហ៊ុន ម៉ានី កោតសសើរ ម្ចាស់សួនផ្កាឈូករ័ត្ន និងកសិដ្ឋានចិញ្ចឹមឃ្មុំខ្នាតតូច ធ្វើអោយក្លាយទៅជាតំបន់ទេសចរណ៍

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហព័ន្ធយុវជនកម្ពុជា បានសំដែងនូវការគាំទ្រម្ចាស់សួនផ្កាឈូករ័ត្ន និងកសិដ្ឋានចិញ្ចឹមសត្វបានខិតខំសម្រេចបំណងរបស់ខ្លួន។ ក្នុងនោះលោកបានថ្លែងថា៖ ខ្ញុំសូមកោតសសើរដល់បងប្រុស បងស្រី ដែលបានខិតខំតស៊ូ បង្កើតសួនផ្កាឈូករ័ត្ន និងកសិដ្ឋានចិញ្ចឹមឃ្មុំខ្នាតតូចដែលមិនត្រឹមតែបានបង្កើនចំណូលលើកកម្ពស់ជីវភាពមូលដ្ឋានប៉ុណ្ណោះទេ តែថែមទាំងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ឆើតឆាយមួយបង្កើតឡើងដោយកសិករខ្មែរ។
លោកបន្តថា៖ បងប្រុស សុផល ដែលជាម្ចាស់សួនផ្កាឈូករ័ត្នបាននិយាយថា មុនបានមកដល់ថ្ងៃនេះ គាត់ធ្លាប់បានទទួលបរាជ័យក្នុងការដាំជាច្រើនដងមកហើយ តែនៅតែប្រឹងធ្វើបន្ត។ បរាជ័យ​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​គាត់​ទទួល​បាន​ជោគជ័យ​នៅថ្ងៃ​នេះ​។

បច្ចុប្បន្ន សួនផ្កាលើដីជាង ៥ហិកតា អមជាមួយតូបឫស្សីសម្រាប់អង្គុយលំហែ កំពុងក្លាយជាតំបន់ទេសចរណ៍ដែលបានទាក់ទាញអ្នកទស្សនាមិនតិចជាង ៥០០នាក់ទេក្នុងមួយថ្ងៃ និងអាចឈានដល់រាប់ពាន់នាក់ក្នុងថ្ងៃបុណ្យទានម្តងៗ។

សួនផ្កាឈូករ័ត្ន និងកសិដ្ឋានចិញ្ចឹមឃ្មុំខ្នាតតូច ស្ថិតនៅភូមិជីរោទិ៍ក្រោមទី២ ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ខាងកើតស្ពានគីហ្សូប្រមាណ ៦គីឡូម៉ែត្រ៕

ដោយ៖ សុខ ខេមរា

អ្នកតំណាងរាស្ត្រ ហ៊ុន ម៉ានី កោតសសើរ ម្ចាស់សួនផ្កាឈូករ័ត្ន និងកសិដ្ឋានចិញ្ចឹមឃ្មុំខ្នាតតូច ធ្វើអោយក្លាយទៅជាតំបន់ទេសចរណ៍

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហព័ន្ធយុវជនកម្ពុជា បានសំដែងនូវការគាំទ្រម្ចាស់សួនផ្កាឈូករ័ត្ន និងកសិដ្ឋានចិញ្ចឹមសត្វបានខិតខំសម្រេចបំណងរបស់ខ្លួន។ ក្នុងនោះលោកបានថ្លែងថា៖ ខ្ញុំសូមកោតសសើរដល់បងប្រុស បងស្រី ដែលបានខិតខំតស៊ូ បង្កើតសួនផ្កាឈូករ័ត្ន និងកសិដ្ឋានចិញ្ចឹមឃ្មុំខ្នាតតូចដែលមិនត្រឹមតែបានបង្កើនចំណូលលើកកម្ពស់ជីវភាពមូលដ្ឋានប៉ុណ្ណោះទេ តែថែមទាំងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ឆើតឆាយមួយបង្កើតឡើងដោយកសិករខ្មែរ។
លោកបន្តថា៖ បងប្រុស សុផល ដែលជាម្ចាស់សួនផ្កាឈូករ័ត្នបាននិយាយថា មុនបានមកដល់ថ្ងៃនេះ គាត់ធ្លាប់បានទទួលបរាជ័យក្នុងការដាំជាច្រើនដងមកហើយ តែនៅតែប្រឹងធ្វើបន្ត។ បរាជ័យ​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​គាត់​ទទួល​បាន​ជោគជ័យ​នៅថ្ងៃ​នេះ​។

បច្ចុប្បន្ន សួនផ្កាលើដីជាង ៥ហិកតា អមជាមួយតូបឫស្សីសម្រាប់អង្គុយលំហែ កំពុងក្លាយជាតំបន់ទេសចរណ៍ដែលបានទាក់ទាញអ្នកទស្សនាមិនតិចជាង ៥០០នាក់ទេក្នុងមួយថ្ងៃ និងអាចឈានដល់រាប់ពាន់នាក់ក្នុងថ្ងៃបុណ្យទានម្តងៗ។

សួនផ្កាឈូករ័ត្ន និងកសិដ្ឋានចិញ្ចឹមឃ្មុំខ្នាតតូច ស្ថិតនៅភូមិជីរោទិ៍ក្រោមទី២ ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ខាងកើតស្ពានគីហ្សូប្រមាណ ៦គីឡូម៉ែត្រ៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print