ផ្សារដែកខុសបច្ចេកទេសធ្លាក់កម្ទេចឆេះផ្អេីលសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ អណ្តាតភ្លើងឆាបឆេះ យ៉ាងសន្ធោរសន្ធៅ និងមានផ្សែងខ្មៅខ្មួចខ្មាញពេញផ្ទៃអាកាសបានត្របាក់យកផ្ទះចំនួន១ខ្នងរោងសិប្បកម្មឈើ ធ្វើទ្វា តុ ទូ និងគ្រឿងសង្ហារឹមផ្សេងៗ បណ្តាលអោយរងការខូចខាតស្ទេីទាំងស្រុងសរុបជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩​នៅតាមបណ្តោយផ្លូវ២០០៤ ចំណុចភូមិត្រពាំងល្វាទី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រោងសិប្បកម្មមានឈ្មោះ សុន ម៉េងលី ចំណែកម្ចាស់ផ្ទះដែលត្រូវឆាបឆេះទាំងស្រុង មានឈ្មោះ កៅ សុវណ្ណ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរលក់ដូរ រីឯសម្ភារៈដែលខូចខាតមាន គ្រែឈើ៣ សាឡុង១ឈុត ទូឈើ១ ម៉ាសុីបោកខោអាវ ទូទឹកកក ទូរទស្សន៍ ប្លង់ដីនៅខេត្តនៅក្រុង ប្រាក់ដុល្លារ៨០០០ដុល្លារ ប្រាក់រៀល១លានជាង ទូរសព្ទ័២គ្រឿង កុំព្យូទ័រ១គ្រឿង សរុបជាសាច់ប្រាក់ជាង ១មុឺនដុល្លារ ។
​  សមត្ថកិច្ចបានបញ្ជាក់ថា​ ទាក់ទងនិងហេតុការណ៍ខាងលេីនេះមូលហេតុមកពីជាងផ្សារដែកដាក់ដំបូលថ្មីផ្សារធ្លាក់កម្ទេចផ្សារចំឈេីរទេីបបង្កអោយឆាបឆេះបែបនេះ។
ក្រោយពេលអន្តរាគមន៍ក្នុងការជួយពន្លត់ សមត្ថកិច្ចបានអោយដឹងថា រថយន្តពន្លត់អគ្គីភ័យបានប្រើមានចំនួន១៧ គ្រឿង នឹងបានប្រើទឹកពន្លត់អស់៧គ្រឿង៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print