តើឥណ្ឌា និងប៉ាគីស្ថាន ភាគីណាមួយជាអ្នកឈ្នះ បើសិនសង្គ្រាមទ្រង់ទ្រាយធំកើតឡើង

ចែករំលែក៖

បច្ចុប្បន្ន ឥណ្ឌានិង ប៉ាគីស្ថាន ប្រឈមមុខដាក់គ្នា​ដោយយោធា នៅតាមបណ្តោយព្រំដែនកាស្មៀស ដោយភាគីទាំងពីរបានបាញ់ទម្លាក់យន្តហោះគ្នាទៅវិញទៅមកដោយប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះឥណ្ឌា ពីរគ្រឿង ហើយឥណ្ឌាវិញក៏បានបាញ់ទម្លាក់យន្តហោះចម្បាំងប៉ាគីស្ថានមួយគ្រឿង និងបំផ្លាញទីតាំងក្រុមឧទ្ទាម​។ សកម្មភាពវាយប្រហារនោះ បណ្តាលឲ្យមានទាហាន និងពលរដ្ឋស្លាប់ជាច្រើននាក់ ផងដែរ។

ការប៉ះទង្គិចដោយយោធាខាងលើ គឺជាទ្រងទ្រាយធំបំផុត​រវាងឥណ្ឌានិងប៉ាគីស្ថានមិនធ្លាប់មានពីមុនមក ។ សហគមន៍ងន្តរជាតិ ​ដែលមានអង្គការសហប្រជាជាតិ អាមេរិក អឺរ៉ុប បានអំពាវនាវដល់ប្រទេសទាំងពីររក្សាការអត់ធ្មត់បញ្ចៀសសង្គ្រាមជាទ្រងទ្រាយធំកើតឡើង ។ ប្រទេសនៅក្នុងតំបន់ អាស៊ី បង្ហាញក្តីបារម្ភយ៉ាងខ្លាំង​ ប្រសិនបើប្រទេសទាំងពីរផ្ទុះសង្គ្រាមនឹងគ្នានោះ អាច ធ្វើឲ្យតំបន់ទាំងមូលធ្លាក់ក្នុងភាពចាលចល វបត្តិ ជាទ្រងទ្រាយធំនឹងកើតឡើងនៅក្នុងតំបន់អាស៊ី ។

ការប៉ះទង្កិចគ្នានាពេលកន្លងមក​បណ្តាលឲ្យជនស៊ីវិល៤នាក់ ក្នុងនោះរួមមានកុមារ២នាក់ ត្រូវបានសម្លាប់ និង៧នាក់ផ្សេងទៀតរងរបួសនៅក្នុងការបាញ់ប្រហារគ្នា ទៅវិញទៅមករវាងទាហានឥណ្ឌា និងទាហានប៉ាគីស្ថាន នៅឯស្រុក Kotliនៃតំបន់កាស្មៀរផ្នែកដែលស្ថិតនៅក្រោមការគ្រប់គ្រង ដោយទីក្រុងអ៊ីស្លាម៉ាបាត។

ថ្លែងប្រាប់ Al Jazeera ​តាមទូរស័ព្ទ មន្ត្រីប៉ាគីស្ថានម្នាក់ លោក Nasrullah Khan បានបញ្ជាដូច្នេះថា៖ «មកទល់នឹងពេលនេះ មាន មនុស្ស៤នាក់បានស្លាប់ ហើយក្នុងចំណោមជនរងគ្រោះមានស្ត្រីម្នាក់ និងកូនរបស់គាត់២នាក់ ខណៈមនុស្ស៧នាក់ទៀតក៏បានរង របួសផងដែរ ក្រោយមានការបាញ់ប្រហារគ្នារវាងទាហានឥណ្ឌា និងទាហានប៉ាគីស្ថាននៅអង្គារសប្ដាហ៍នេះ»

គួរបញ្ជាក់ថា នៅថ្ងៃពុធនេះ កងកម្លាំងទ័ពអាកាសប៉ាគីស្ថានក៏បានអះអាងផងដែរថាខ្លួនបានបាញ់ទម្លាក់យន្ដហោះចម្បាំង ឥណ្ឌា២គ្រឿងដែលបានហោះចូលមកក្នុងដែនអាកាសរបស់ខ្លួននៅថ្ងៃពុធនេះ។

ប្រសិនបើសង្គ្រាមជាទ្រងទ្រាយធំកើតឡើងនោះ អាចសម្លាប់មនុស្សជាច្រើន ដោយប្រទេសទាំងពីរមានគ្រាប់បេកបរមាណូដូចគ្នា ។ សហគមន៍អន្តរជាតិបារម្ភខ្លាំងសង្គ្រាម ឥណ្ឌាប៉ាគីស្ថាន ឈានដល់សង្គ្រាមបរមាណូ បង្កឲ្យមានសោកនាដកម្ម មនុស្សជាតិកើតឡើង និងវិបត្តិមនុស្សធម៌កាន់តែច្រើនឡើង​នៅក្នុងតំបន់ ។

តើប្រទេសណាមួយជាអ្នកឈ្នោះបើសង្គ្រមកើតឡើងនោះ ? អាចនិយាយបានថា ឥណ្ឌាជាអ្នកឈ្នះ​បើប្រៀបធៀបទៅនឹងកម្លាំងយោធា ប៉ុន្តែប្រទេសទាំងពីរ គឺមានបរមាណូដូច គ្នា ហើយបើប្រើប្រាស់បរមាណូនោះ មិនអាចប្រាកដបានអ្នកឈ្នះនោះឡើយ គឺបរាជ័យទាំងពីរ ។

សារព័ត៌មាន​ Times of India ​បាន ស្រាវជ្រាវនិងប្រៀបធៀបពីកម្លាំងទាហានឥណ្ឌា និងប៉ាគីស្ថាន ក្នុងពេលដែលប្រទេសទាំងពីរកំពុងប្រឈមុខតានតឹងដាក់គ្នា ដោយយោធា។ ឥណ្ឌាជាប្រទេសដែលមានប្រាក់ចំណាយទៅលើយោធាច្រើនជាងប៉ាគីស្ថាន ​ដោយនៅក្នុងឆ្នាំ​២០១៨​ឥណ្ឌាបានចំណាយដល់ទៅ​៥៨ពាន់លានដុល្លារ គឺច្រើនជាង​ប៉ាគីស្ថានដល់ទៅ​៥ដង ដោយប៉ាគីស្ថានមានតែ​១១ពាន់លានដុល្លារតែប៉ុណ្ណោះ​។

ក្នុងពេលដែលប្រទេសទាំងពីរប្រឈមមុខដាក់គ្នា សារព័ត៌មានឥណ្ឌា  Times of India ​កាលពីថ្ងៃទី​២៧ខែកុម្ភៈ​បានធ្វើការប្រៀបធៀប កម្លាំងទាហានប្រទេសទាំងពីរ ។ តាមរបាយការណ៍បង្ហាញឲ្យឃើញថា​កម្លាំងទាហានឥណ្ឌា​មានប្រៀបទៅលើប៉ាគីស្ថាន លើគ្រប់វិស័យ ទាំងប្រាក់ចំណាយ សម្រាប់ការពារជាតិ ចំនួនទាហាននិងសព្វាវុធ​។

មូលនិធិការពារជាតិឥណ្ឌាមាន​៥៨ពាន់លានដុល្លារ ​ចំណែកប៉ាគីស្ថានមានតែ ១១ពាន់លានដុល្លារតែប៉ុណ្ណោះ​។

កម្លាំងទាហានជើងគោកឥណ្ឌាមាន ដល់ទៅ​១លាន២សែននាក់ ​ចំណែកប៉ាគីស្ថានវិញមានតែ​៥៦០ពាន់នាក់ប៉ុណ្ណោះ។

អំពីអាវុធ ឥណ្ឌាមានមីស៊ីល បាញ់ឆ្ងាយបំផុត គឺ  Agni-5  ដែលអាចបាញ់បានចម្ងាយដល់ទៅ ៥០០០គីឡូម៉ែត្រ ។ ចំណែកប៉ាគីស្ថានមានមីស៊ីល​Shaheen​បាញ់បានចម្ងាយ​២ពាន់គីឡូម៉ែត្រប៉ុណ្ណោះ ។ ចំណែកក្បាលគ្រប់បរមាណូ ឥណ្ឌាមាន​ រហូតដល់ ១៥០គ្រាប់ ​ចំណែកប៉ាគីស្ថានមាន ១៤០គ្រាប់។

ចំនួនរថពាស់ដែក​ដឹកទាហានរបស់ឥណ្ឌា មាន​៣៣៦គ្រឿង រថក្រោះ៣.៥៦៥គ្រឿង និងកាំភ្លើងធំ​៩.៧១៤ដើម។ចំណែកប៉ាគីស្ថានវិញ  មានរថពាសដែក ១.៦០៥គ្រឿង រថក្រោះ​.៤៩៦គ្រឿង និងកាំភ្លើងធំ ៤.៤៧២ដើម ។

អំពីយន្តហោះចម្បាំង ឥណ្ឌាមាន៨១៤គ្រឿង  ប៉ាគីស្ថានមាន​៤២៥គ្រឿង ។ជាមួយគ្នានេះឥណ្ឌាបានខិតខំអភិវឌ្ឍន៍ធ្វើឲ្យទំនើបកម្មនៅ ក្រុមយន្តហោះចម្បាំងចាស់ៗ។ ចំណែកប៉ាគីស្ថានក៏ដូចគ្នានោះដែរ​។

អំពីកម្លាំងទាហានជើងទឹក៖ ឥណ្ឌា មានកម្លាំងទាហានជើងទឹកជាច្រើន​ ដោយឥណ្ឌា មាន ព្រំដែនសមុទ្រ​វេង ធំ ។ចំណែកប៉ាគីស្ថានវិញ មានដែនសមុទ្រតិច ដែលជាហេតុធ្វើឲ្យប្រទេសនេះមិនផ្តោតសំខាន់ទៅលើ​ទាហានជើងទឹកឡើយ ។

ការប្រៀបធៀបខាងលើបង្ហាញឲ្យឃើញថា ប្រសិនបើសង្គ្រាមជាទ្រងទ្រាយធំកើតឡើងរវាង ឥណ្ឌានិងប៉ាគីស្ថាន ឥណ្ឌានឹងមានសង្ឃឹមយកឈ្នះ ទំាងស្រុងទៅលើប៉ាគីស្ថាន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print