ព្រឹកនេះ​ សម្តេច​តេជោ​ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់មន្ទីរពេទ្យ«មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» តម្លៃជិត ៥០លានដុល្លារ

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​ ៖​  នៅព្រឹកថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» មានតម្លៃជិត ៥០លានដុល្លារអាមេរិក ដែលជាជំនួយរបស់ប្រទេសចិន។

មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ដែលនឹងបើកការដ្ឋានសាងសង់នៅព្រឹកនេះ គឺជាគម្រោងធំទី២ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន បន្ទាប់ពីគម្រោងសាងសង់មន្ទីរពេទ្យ «មិត្តភាព កម្ពុជា-ចិន ព្រះកុសុម:» ដែលជាគម្រោងទី១ ទើបចាប់ផ្តើមសាងសង់កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នឹងសាងសង់លើផ្ទៃដីទំហំ ២៤,៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ។ គម្រោងនេះសាងសង់ក្នុងរយ:ពេល ៤០ខែ។ មន្ទីរពេទ្យនេះនឹងចំណាយទឹកប្រាក់ប្រមាណ ៤៥,៦៦០,០០០ដុល្លារអាមេរិក។ មន្ទីរពេទ្យនេះ នឹងមានសភាពធំទូលាយ ហើយបំពាក់ទៅដោយគ្រឿងបរិក្ខាពេទ្យទំនើបៗទៀតផង។

គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងផ្សាយផ្ទាល់ (Live) ពិធីនេះនៅម៉ោង 8:00 នាទីព្រឹក ពីកន្លែងបើកការដ្ឋាន ទីរួមខេត្តត្បូងឃ្មុំ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print