ភ្នំពេញ ៖ បុរសម្នាក់ដោយសារតែឈ្លក់វង្វេ ងនិងថ្នាំញៀនលែងស្គាល់ឳពុកម្តា យបងប្អូនរហូតឈានទៅដល់ប្រេីហឹងសា រក្នុងគ្រួសារបំផ្លិចបំផ្លាញទ្ រព្យសម្បត្តិក្នុងផ្ទះ គម្រាមឪពុកម្តាយ វាយប្អូនប្រុសបង្កើតបែករយះក្បាល ហូរឈាម ទ្រាំលែងបានក្រុមគ្រួសារប្តឹងប៉ូ លិសចាប់ខ្លួន កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះល្វែង បុរីសុខសាន្ត ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
ករណីខាងលើបង្កឡើងដោយឈ្មោះ ញឹប សុផាន់ណា ភេទប្រុស អាយុ៣៧ឆ្នាំ កម្លោះចាស់ មុខរបរមិនពិតប្រាកដជាមនុស្សប្រើប្រាស់គ្រឿងញៀន ធ្លាប់ចាប់ខ្លួន អប់រំនៅមណ្ឌលបន្សាបគ្រឿងញៀន វិលមកវិញញៀនថ្នាំដដែល រស់នៅផ្ទះកើតហេតុ ។ ចំណែកប្អូនប្រុសបង្កើត រងរបួសបែករយះក្បាល ឈ្មោះ ញឹប វិបុល អាយុ២៤ឆ្នាំ
មុខរបរជាងធ្វើសោ មានទីលំនៅផ្ទះកើតហេតុ ជុំគ្នាជាមួយក្រុមគ្រួសារ ឪពុកម្តាយ ។
តាមក្រុមគ្រួសារ បានឲ្យដឹងថា ជនដៃដល់ ខាងលើ ប្រើប្រាស់គ្រឿងញៀន មិនត្រឹមច្រើនខែនោះទេ ច្រើនឆ្នាំមកហើយ កន្លងមក ធ្លាប់ចាប់ចូលមណ្ឌលបន្សាបគ្រឿ ងញៀន តែដល់ចេញមកវិញ នៅបន្តប្រព្រឹត្តញៀនលើសដើម អុកឡុក បង្កហឹង្សា បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិក្នុងគ្រួសារ គម្រាម ឪពុក-ម្តាយ ដោយសារឥទ្ធិពលនៃគ្រឿងញៀន លុះមកដល់ព្រឹកថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៩នេះ ជនសង្ស័យ គ្រាន់តែភ្ញាក់ពីដំណេក ស្រែកឡូឡា រករឿង អុកឡុកក្នុងគ្រួសារ ប្អូនប្រុសរងគ្រោះឃើញដូច្នោះ ឃាត់ ត្រូវបានជនសង្ស័យ ប្រដាប់ដោយកាំបិត ដេញកាប់ តែរត់រួច តាមវាយទៅលើប្អូនប្រុស ថែមយកចាន មកគប់លើប្អូនប្រុស បែកក្បាលហូរឈាមកក្លាក់ ទើបក្រុមគ្រួសារ ឆោឡោ នាំគ្នាចាប់ឃាត់ចងជាប់ ប្តឹងប៉ូលិសជួយអន្តរាគមន៍ ចាប់នាំខ្លួនយកទៅប៉ុស្តិ៍ ។
តាមជនរងគ្រោះ ត្រូវជាប្អូនបង្កើត ក៏ដូចជាឪពុកម្តាយ ក្រោយកើតហេតុលើកនេះ បានប្តឹងសមត្ថកិច្ចឲ្យចាត់ការតា មផ្លូវច្បាប់ និងប្តឹងកាត់កាលជនបង្ក ជាកូន ជាបងផងែរ ដោយសារការប្រព្រឹត្តិមិនរាងចាល ។
ផ្អែកតាមបណ្តឹងក្រុមគ្រួសារ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ ខ្លួន នៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួ នទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌចា ត់ការបន្តតាមនីតិវិធីច្បាប់ ៕សុខាសែនជ័យ