ភ្នំពេញ៖ រថយន្តសាំយ៉ុងមួយគ្រឿងចុះពីលើស្ពាន៧មករា ជ្រុលទៅបុកម៉ូតូពីក្រោយបណ្តាលអោយម្ចាស់ម៉ូតូរងរបួសធ្ងន់សម្លប់ស្តូកស្តឹង។ ហេតុការណ៍នេះបានកើតឡើងកាពីម៉ោងជាង៥ទៀបភ្លឺថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ១២៨(ផ្លូវកម្ពុជាក្រោម) កែងផ្លូវ២៦៥ គល់ស្ពានអាកាស៧មកា ប៉ែកខាងកើត សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានអោយយដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីលែត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FC-4969 ធ្វើដំណើរចុះពីស្ពានអាកាស៧មករា មកផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើត ខណៈមដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង១២កៅអី ពណ៌ស្លែរ ពាក់ស្លាកលេខកំពត2 A-0922 ធ្វើដំណើរយ៉ាងលឿនចុះពីស្ពានអាកាស៧មករាស្របទិសគ្នា បានជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលអោយម្ចាស់ម៉ូតូរងរបួសធ្ងន់សន្លាប់ស្តូកស្តឹងត្រូវរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យឯកជន។ចំណែកអ្នកបើករថយន្តបង្កបានបើករថយន្តរត់គេចខ្លួនតែត្រូវប្រជាពលរដ្ឋឃើញហេតុការណ៍ដេញតាមមកដល់ចំណុចខាងក្រោយសាលាសន្ធរម៉ុកម្ចាស់រថយន្តបានឈប់បើកទ្វាររត់គេចខ្លួនតែម្តង។
បន្ទាប់ពីកើតហេតុហេតុសមត្ថកិច្ចជំនាញចរាចរវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាយនាពេលក្រោយ៕ ជ្រោយពេជ្រ