ខេត្តកំពត៖ នៅថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រី បច្ចេកទេសសហការជាមួយនឹងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះពិនិត្យការដ្ឋាន ស្តារប្រឡាយមេដើមពោធិ (ជំហានទី២) មានទីតាំងស្ថិតនៅក្នុងឃុំដានគោម និងឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត ។
ប្រឡាយមេដើមពោធិ មានប្រភពទឹកយកមកពីទំនប់អាងទឹកខ្ពបត្របែក តាមរយៈប្រលាយមេ កោះក្អែក របស់ខេត្តតាកែវ មកធ្វើការស្រោចស្រពបន្ថែមក្នុងឃុំដានគោម និងឃុំប្រភ្នំ លើផ្ទៃដីស្រូវវស្សា ១០៣៤ ហិកតា រដូវប្រាំង ៤០ហិកតា ។ ក្នុងជំហានទី២នេះ ក្នុងគម្រោង គឺ:
-ស្តារប្រឡាយមេដើមពោធិប្រវែង ៥.០០០ ម៉ែត្រ
-សាងសង់សំណង់លូជ្រុងលើប្រឡាយមេចំនួន០៣កន្លែង
-សាងសង់សំណង់លូដោះទឹកលើប្រឡាយមេចំនួន១០កន្លែង
-សាងសង់សំណង់លូយកទឹកលើប្រឡាយមេចំនួន១០កន្លែង
-សាងសង់សំណង់ស្ទាក់ទឹកលើប្រឡាយមេ(ទ្វារ២)ចំនួន០៦កន្លែង
-សាងសង់សំណង់លូដោះទឹក២ជួរលើប្រឡាយមេចំនួន០៧កន្លែង
-តម្លើងឧបករណ៍រវៃ និងសន្ទះទ្វារទឹកលើសំណង់លូជ្រុងបន្ថែមជំហានទី១ ចំនួន០២កន្លែង
-តម្លើងឧបករណ៍រវៃ និងសន្ទះទ្វារទឹកលើសំណង់ទ្វារទឹកចាស់(ទ្វារ៤) បន្ថែមជំហានទី១ ចំនួន០១កន្លែង
-តម្លើងឧបករណ៍រវៃ និងសន្ទះទ្វារទឹកលើសំណង់លូដោះទឹកបន្ថែមជំហានទី១ ចំនួន០៥កន្លែង៕ ដោយ៖ សុខ ខេមរា