អាវុធហត្ថក្រុងតាខ្មៅបង្ក្រាបក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀនបាន៨នាក់ ចាប់យកថ្នាំញៀនជាច្រើនកញ្ចប់

ចែករំលែក៖

ខេត្តកណ្តាល ៖ ក្រុមបង្ករភាពរញ៉ែរញ៉ាយអសន្តិសុខនៅក្នុងមូលដ្ខាន ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿង​ញៀនជាច្រើននាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ធ្វើការចុះបង្ក្រាប ឃាត់ខ្លួនបាន០៦នាក់ ស្រីម្នាក់ រួមនិងថ្នាំញៀនជាច្រើនកញ្ចប់ ។

ហេតុការណ៍ចុះបង្ក្រាបនេះកាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុច​ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្សយ័ទី០១ឈ្មោះ ប្រុស សេងហួរ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមន្ត្រីនគរបាល ជនជាតិខ្មែរ សញ្ញាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល(អ្នកចែកចាយ)  ទី០២ឈ្មោះ ជ្រឿន ស្រិន ហៅពៅ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងសំណង ជនជាតិខ្មែរ សញ្ញាតិខ្មែរ មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (អ្នកប្រើប្រាស់) ទី០៣ឈ្មោះ ជា សៀង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ញាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅផ្ទះជួលភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (អ្នកប្រើប្រាស់) ទី៤ឈ្មោះ អាង គឹមលី ហៅក្រៅ ពៅ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ សញ្ញាតិខ្មែរ មុខរបរមេការសំណង មានទីលំនៅផ្ទះជួលភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (អ្នកប្រើប្រាស់) ។

វត្ថុតាងចាប់យកថ្នាំក្រាម ស ថ្លា(ម៉ាទឹកកក) សង្ស័យសារធាតុញៀន០២កញ្ចប់ ០១កញ្ចប់តូច និង១កញ្ចប់ ធម្យម ។ម៉ូតូម៉ាក SCOOPY ពណ៌ក្រហមគ្មានស្លាកលេខចំនួន ០១គ្រឿង ទូរសព្ទ័ដៃម៉ាក SAMSUNG ពណ៌សសេរីចាស់០១គ្រឿង ។

នៅថ្ងៃ០៣ ខែមិនា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានក្រុងតាខ្មៅ បានទទួលពត៌មានពីប្រជាពលរដ្ឋនៅក្បែចំណុច ផ្ទះជួលភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលថា មានអ្នក ចែកចាយ នឹងប្រើប្រាស់នូវសារធាតុញៀនជាច្រើននាក់ ចេញចូលនៅចំណុចផ្ទះជួលខាង លើ ហើយនាក់ទាំងនោះបានបង្កភាពរញ៉ែរញ៉ាយនៅតំបននោះ ។ ក្រោយពីទទួលបានពត៌រួចកម្លាំងមួលដ្ឋានក្រុងតាខ្មៅ និងអាវុធហត្ថខេត្តបានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យនោះ ដើម្បីអនុវត្តតាមនិតីវិធីច្បាប់ ។ក្រោយពីបានសួរនាំ ជនសង្ស័យ ឈ្មោះ( ជ្រឿន ស្រិន) បានសារភាពថាខ្លួនបានទិញសារធាតុញៀននៅចំណុចអាគារវប្បធម៌ ស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ដោយមានការសម្របសម្រួល ពីលោកលាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល នៅវេលាម៉ោង ១៤និង៤៦នាទី ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៩ ។ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅចំនួន ១០នាក់ រថយន្ត០១គ្រឿង ម៉ូតូ០២គ្រឿង និងកម្លាំងអាវុធហត្ថខេត្តចំនួន០២នាក់ ម៉ូតូ០១គ្រឿង ដឹកនាំដោយមេបញ្ជាការក្រុងតាខ្មៅ  បានចុះបង្ក្រាប និងឆែកឆេរ នៅចំណុចខាងលើ ក្នុងនោះឃាត់ខ្លួនបានចំនួន ០៤ នាក់ ស្រី០១នាក់  ។

ជនសង្ស័យរួមមានទី០១ឈ្មោះ ឃុត វាសនា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ញាតិខ្មែរ មានទីលំនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល(រក្សាទុកនូវសារធាតុញៀន)។

ទី០២ឈ្មោះ ជា បូរី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ញាតិខ្មែរ មានទីលំនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (អ្នកប្រើប្រាស់)។

ទី៣ឈ្មោះ ឡាង វិឆៃ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ញាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកឯង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (អ្នកចែកចាយ)។ ទី០៤ឈ្មោះ ព្រំ នីតា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ សញ្ញាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជាយាយភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (អ្នកចែកចាយ)។

វត្ថុតាងចាប់យកថ្នាំក្រាម ស ថ្លា(ម៉ាទឹកកក) សង្ស័យសារធាតុញៀន០២កញ្ចប់ ០៥កញ្ចប់តូច ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងរក្សាទុក និងកសាងសំណុំរឿងតាមនិតីវិធី ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print