ពុលទៀតហើយ! ម្តងនេះមនុស្ស៧២នាក់ពុលនំបញ្ចុកក្នុងកម្មវិធីបុណ្យសព៧ថ្ងៃ

ចែករំលែក៖

ខេត្តព្រៃវែង  ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ទាប់ពីមានបញ្ហាពុលស្រានៅខេត្តក្រចេះបណ្តាលឲ្យមានមនុស្សស្លាប់​កន្លងទៅបានស្ងប់ស្ងាត់បន្តិច​ហើយនោះ ឥឡូវនេះនៅខេត្តព្រៃវែង មានមនុស្ស៧២នាក់ បានពុលនំបញ្ចុកក្នុងកម្មវិធីបុណ្យមួយ តែមិនបណ្តាលឲ្យនរណាម្នាក់បាត់បង់ជីវិតនោះទេ គ្រាន់តែចុកពោះ ក្អួតចង្អោរ និងរាករូសប៉ុណ្ណោះ ។

ហេតុការណ៍នេះកើតឡើងកាលពី​ ថ្ងៃចន្ទ ១៣ រោច ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ ​២០១៩ក្នុង ​កម្មពិធីបុណ្យសព ៧ថ្ងៃររបស់ឈ្មោះ ប៉ាន់ យ៉ាន់ ភេទប្រុស នៅភូមិថ្កោល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងភូមិថ្កោលបានឲ្យដឹងថា ក្នុងកម្មពិធីបុណ្យនេះ ម្ចាស់ដើមបាន​រៀបចំនំបញ្ចុកសម្រាប់ទទួលភ្ញៀវទទួលទាន។ ក្រោយពីភ្ញៀវទទួលទាននំបញ្ចុករួច ស្រាប់តែ​ម្នាក់ៗ មានអការ:មិនស្រួលខ្លួនដោយខ្លះចុកពោះ ក្អួតចង្អោរ និងរាករូស  ទើបបញ្ជូនទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ ។ រហូតមកដល់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ​​មនុស្សដែលពុលមាន​ចំនួន៧២នាក់ ក្នុងនោះស្រីរ៤២នាក់ ត្រូវបានអាជ្ញាធរមូលដ្ឋាន ជួយសង្រ្គោះ ដឹក​យកទៅ​សម្រាកព្យាបាល នៅមណ្ឌលសុខភាព និង ក្រុមគ្រូពេទ្យចុះទៅព្យាបាល ដល់កន្លែងបុណ្យ​តែម្តង ។

មន្រ្តីសុខាភិបាលស្រុកព្រះស្តេចបានឲ្យដឹងថា នំបញ្ចុកដែលម្ចាស់បុណ្យធ្វើទទួលភ្ញៀវនេះ​មានជាតិម្សៅជូរខ្លាំងគ្មានអនាម័យ គួបផ្សំនឹងល្បោយលាងទឹកមិនស្អាតទៀត ទើបបង្កឲ្យជាតិពុលយ៉ាងនេះ ៕ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print