ពុទ្ធោ​ថ្នាំញៀនជិត៨ពាន់គ្រាប់​ ចាប់និងដកហូតបានពីជនជាតិឡាវនៅព្រំដែនខេត្ត​ស្ទឹងត្រែង​

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង​ ៖​ នៅថ្ងៃព្រ​ហស្បតិ៍នេះ​ ជនជាតិ​ឡាវ​ម្នាក់ដែលបានលប​លួចនាំយកថ្នាំញៀននិងឆ្លងដែនខុសច្បាប់ចូលទឹកដី​កម្ពុជា​ ត្រូវ​បាន​កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្ត​ចាប់​ឃាត់​ខ្លួន​បាននៅ​ ចំណុចស្ពានទី២ ភូមិខាំផាន់ សង្គាត់សាមគ្គី ក្រុងស្ទឹងត្រែង​ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ ។

លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្តដែលដឹកនាំបង្ក្រាបករណីនេះផ្ទាល់អោយដឹងថា​ វត្ថុតាងដែលចាប់យកបានជា​ប្រភេទ​ថ្នាំញៀនមេតំហ្វេតាមីន (WY)​ ចំនួន៣៩​ កញ្ចប់ ស្មើ៧៦៨៣គ្រាប់ មាទម្ងន់សុទ្ធ៧៩៣,៣​ ក្រាម​ ,លុយក្លែង​ក្លាយ១០០ដុល្លារ, លុយបាតថៃ៣,០០០បាត​ និងទូរស័ព្ទអិនចុចពិល២គ្រឿង។

លោកមេបញ្ជាថា​ ប្រតិបត្តិការនេះធ្វើឡើង​នៅ​ចំណុចស្ពានទី២ ភូមិខាំផាន់ សង្គាត់សាមគ្គី ក្រុងស្ទឹងត្រែង នៅពេលដែលជនសង្ស័យរូបនេះព្យាយាមលួចឆ្លងដែន​ និងនាំយកគ្រឿងញៀនចូល​ មកប្រទេសកម្ពុជា ។

ក្រោយ​ការ​ឃាត់​ខ្លួន​​និងសាកសួរ​ទេីបដឹងថា​ ជនសង្ស័យ​ឈ្មោះ ប៊ុន ម៉ា ភេទប្រុស អាយុ​ ៤៣ឆ្នាំ ជនជាតិឡាវ មានទីលំនៅភូមិបានដន ស្រុកផូនហូង ក្រុងវៀងច័ន្ទ ប្រទេសឡាវ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រី​កងរាជ​អាវុធហត្ថ​កសាងសំណុំរឿងត្រៀមបញ្ជូនជននេះទៅសា​លាដំបូងខេត្តស្ទឹងត្រែងដេីម្បីចាត់ការបន្ដតាមនីតិវិធី៕​ដោយ​ ៖​ មាស​ សុផាត​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print